កំពតៈ  រថយន្តហ្វុយហ្សូ កង់១៨ បុករថយន្តកូរ៉េដឹក ទឹកកក ចំណុះ១តោន បណ្តាលឲ្យភាគី ខាងរថយន្ត កូរ៉េរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ។  ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣ និង១៥នាទី រសៀលថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១៣ ចំណុច ប៉ុស្តិ៍នគរបាល ចរាចរខេត្ត ចំងាយ១០០ម៉ែត្រ លើ កំណាត់ ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ស្ថិតនៅភូមិរលួសុំ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

នគរបាលចរាចរខេត្ត បានឲ្យដឹងថា រថយន្តម៉ាកហ្វុយហ្សូ បើកបរក្នុងទិសដៅពីកើតទៅលិច ចំណែក រថយន្តកូរ៉េ១តោន បើកក្នុងទិសដៅ បញ្រ្ចាស់គ្នា លុះដល់ចំណុចកើតហេតុ រថយន្តម៉ាកហ្វុយហ្សូ បាន ផ្ទុះកង់មុខខាងឆ្វេង ធ្វើឲ្យអ្នកបើកបរបាត់ម្ចាស់ការក្នុងការបញ្ជា ចង្កូតរថយន្ត បណ្តាលឲ្យ រថយន្តទៅ បុកនឹងរថយន្តកូរ៉េ មួយចំហៀងខាងឆ្វេង រថយន្តកូរ៉េ១តោន បណ្តាលឲ្យអ្នកបើករថយន្តកូរ៉េ១តោន របួស ធ្ងន់បាក់ជើង ពីរកំណាត់ និង របួសក្បាលដំណំ រីឯអ្នកអមដំណើរពីរនាក់ទៀត របួសស្រាល ក្រោយ កើតហេតុភ្លាម ត្រូវបានគេដឹកយកទៅ សង្គ្រោះបន្ទាប់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ចំណែករថយន្តបង្ក អ្នកបើកបរ និងអ្នករួមដំណើរបានចុះរត់គេចខ្លួនបាត់។ ហើយរថយន្តបង្កនេះ បើកបរក្នុងល្បឿនលឿន។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា អ្នករងគ្រោះទាំង៣ ទី១ឈ្មោះ រី បូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ ភូមិភ្នំតូច ឃុំកណ្តោង ស្រុកទឹកឈូ ខេត្តកំពត អ្នកបើករថយន្ត កូរ៉េ១តោន ពណ៌ខៀវ ពាក់ស្លាកលេខ ឃ1-836 ភព2  អ្នករួមដំណើរ ១ឈ្មោះ អ៊ុក វ៉ាន់ដា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃតុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្ត កំពត និងទី៣ឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃតុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

បច្ចុប្បន្ននគរបាល កំពុង រៀបចំធ្វើការវាស់វែង៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]