កណ្តាល៖ ដោយសារជំពាក់ បំណុលគេច្រើនពេក បានធ្វើឲ្យបុរសកំសត់ម្នាក់ បានបញ្ចប់ជីវិត ខ្លួនឯង ដោយចងក ធ្វើអត្តឃាត ទុកឲ្យប្រពន្ឋ និងកូនៗ ជាអ្នកដោះស្រាយ ។ ហេតុការណ៍ ដ៏អាណោច អាធម៌នេះ កើតឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ។

លោកមេភូមិដូនសរ បានឲ្យដឹងថា បុរសដែលចងក ធ្វើអត្តឃាតខ្លួនឯងខាងលើនេះ ឈ្មោះ យូ សាខន អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ជាកសិករមានជីវភាពក្រីក្របំផុត ។

បើតាមសំដីរបស់ប្រពន្ធឈ្មោះ វ៉ា ច័ន្ទថា បានឲ្យដឹងថា មុនពេលកើតហេតុ គាត់និងកូនៗ អង្គុយនៅខាង ក្រោមផ្ទះ ខណៈនោះបាត់ប្តី មិនដឹងទៅណា គាត់ក៏ឲ្យកូនស្រីបងឡើងលើផ្ទះ ស្រាប់តែឃើញប្តីចងក សម្លាប់ ខ្លួន ស្លាប់បាត់តែម្តង ។

សូមបញ្ជាក់ថា ជនរងគ្រោះ បានប៉ងធ្វើអត្តឃាតខ្លួនឯង ម្តងរួចមកហើយ តែមិនបានសម្រេច រហូតដល់រូបគេ បានព្យាយាមម្តង ហើយម្តងទៀត ទាល់តែស្លាប់ ។

បើតាមការឲ្យដឹងពីមេភូមិដូនសរ បានឲ្យដឹងថា ជនរងគ្រោះចងក សម្លាប់ខ្លួនប្រហែលដោយសាររឿងជំពាក់ បំណុលគេ ច្រើនពេក ព្រោះក្រុមគ្រួសារមួយនេះក្រីក្រ ហើយគ្មានដំណោះស្រាយ ទើបបញ្ចប់ជីវិតខ្លួន ឯងបែប នេះតែម្តងទៅ ។

បច្ចុប្បន្ន សពត្រូវបានអ្នក និងអាជ្ញាធរ ជួយចេញថវិកា ដល់ក្រុមគ្រួសារ ឲ្យរៀបចំចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕ 



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]