ប្រិយមិត្ត Phearun Cho មកពីទីក្រុងភ្នំពេញ ទទួលបាន ២១ពិន្ទុ ប្រចាំខែ កញ្ញា និង ជាអ្នកឈ្នះរង្វាន់ ២០០,០០០ រៀល រួមជាមួយនឹង រង្វាន់ Tablet MyTep Cam មួយគ្រឿង បន្ថែមទៀត ពីកម្មវិធីហ្គេម ស្ដេចទាយបាល់ ខ្មែរឡូត ឧបត្ថម ដោយ M88.com និង MyTep ។ ក្នុងនោះ ផងដែរ ប្រិយមិត្ត Phearun Cho គាត់បានបញ្ចេញ នូវចំណាប់អារម្មណ៍ថា រូបគាត់មិននឹកស្មានថា ខ្លួនឯង អាចបានឈ្នះ រង្វាន់ប្រចាំខែ យ៉ាងដូច្នេះនោះទេ ហើយដំបូងឡើយ នៅពេលដែលខ្មែរឡូត ទាក់ទងទៅកាន់រូបគាត់ ប្រាប់ថាឈ្នះដូច្នេះ គាត់ដូចជា មិនសូវជឿនោះទេ ព្រោះនឹកស្មានតែមានគេ ចង់លេងសើចជាមួយគាត់ និងម្យ៉ាងវិញទៀត ខ្លួនគាត់ផ្ទាល់ ក៏មិនទាន់បានពិនិត្យមើលពិន្ទុ នៅឡើយ ផងដែរ លុះដល់បានឃើញ ឈ្មោះខ្លួនឯង នៅលេខមួយបែបនេះ ទើបគាត់ដឹងថាខ្លួនឯង ពិតជាបានឈ្នះពិតប្រាកដមែន និង មានអារម្មណ៍រំភើបជាខ្លាំង។

បច្ចុប្បន្ននេះហ្គេមស្តេចទាយបាល់ខ្មែរឡូត មានប្រិយមិត្តរាប់ពាន់នាក់ បានចូលរួម ទាយជាប្រចាំ ហើយ ខ្មែរឡូត និងក្រុមហ៊ុន M88.com ក៏បានចែករង្វាន់ ដល់អ្នកឈ្នះ ជារៀងរាល់សប្តាហ៍ និង ខែ ផងដែរ។

ខ្មែរឡូតចាប់ផ្ដើម ផ្ដល់ឲ្យប្រិយមិត្តនូវជម្រើស ដើម្បីផ្ដល់លេខទូរស័ព្ទសម្រាប់ការទាក់ទងបើករង្វាន់ ។ សូមប្រិយមិត្តចូលរួម ផ្ដល់លេខ ទូរស័ព្ទផ្ទាល់ខ្លួន ។ ខ្មែរឡូតនឹងមិនបង្ហាញលេខរបស់ប្រិយមិត្តដល់ អ្នកដ៏ទៃ ឬ យកមកប្រើក្រៅពីផ្លូវដែលបានបញ្ជាក់ខាងលើ។

បើប្រិយមិត្ត ឃើញថាខ្លួនមាន ពិន្ទុលើគេ សូមមេត្តាអត់ធ្មត់រង់ចាំបន្តិច ខ្មែរឡូតនឹងខំទាក់ទងប្រិយមិត្តដែលមាន ពិន្ទុលើគេ តាមរយៈលេខទូរស័ព្ទ ដែលផ្ដល់ឲ្យ ឬ ក៏អាចជាសារពី ខ្មែរឡូត តាមរយៈ Facebook។ បើប្រិយមិត្តមានទីលំនៅ នៅឆ្ងាយពីក្រុងភ្នំពេញ ខ្មែរឡូតនឹងបញ្ជូនប្រាក់រង្វាន់ តាមវិធីផ្សេងៗ ដែលអាចធ្វើទៅបាន។

ប្រិយមិត្តដែលមិនទាន់បានចូលរួម ការលេងហ្គេមនេះ នៅមានឱកាសឈ្នះរង្វាន់ ព្រោះថារង្វាន់មានរាល់សប្តាហ៍ ខែ និង រដូវកាល។ លេងហ្គេមមិនអស់លុយ មានតែឈ្នះ និងបង្កើនភាពរំភើបក្នុងការតាម ដានបាល់ទាត់ English Premier League។

  • សូមចុចទីនេះ ដើម្បីចូលរួមលេងហ្គេមស្តេចទាយបាល់ទាំងអស់គ្នា និងដើម្បីក្លាយទៅជាស្តេចទាយបាល់ប្រចាំខ្មែរឡូត៕ 






ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]