រាជធានីភ្នំពេញ ៖ ​យុវជន​ចំនួន​៦​នាក់ ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​​ខណ្ឌឫស្សី​កែវ ឃាត់​ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​​៣០ មេសា ២០១២ ​នៅ​​តាម​​ផ្លូវ​ជាតិលេខ​៥ ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ​ខណ្ឌ​ឫស្សីកែវ ​បន្ទាប់​ពី​ក្រុម​យុវជនរូប​នោះ​បាន​ជិះ​ម៉ូតូ​បុក​រថយន្ត​ម៉ាក​កាមរី ពណ៌​​​សំបក​​ឪឡឹក ​មួយ​គ្រឿង​​ពី​​ក្រោយ​​ ហើយ​​បាន​នាំ​គ្នា​បើក​ម៉ូតូ​​ស្ទាក់​​ផ្លូវ និង​ចុះ​ពី​លើ​ម៉ូតូ​​​មក​រក​រឿង​​ម្ចាស់​រថយន្ត​ឱ្យ​សង​ការ​ខូចខាត និង​ថត​រូប​គំរាម​ចុះ​​កាសែត​​ ព្រម​ទាំង​គំរាម​​កំហែង​​ប្រមាថ​​មកលើ​អ្នក​បើក​បរ​ជា​ស្ត្រី​​ភេទ​ នៅ​ពេល​ប៉ូលិស​ទៅ​អន្តរាគមន៍​​គំរា​ម​ប៉ូលិស​​ទៀត។

ហេតុ​ការណ៍​​នេះ​បាន​​បង្កឱ្យ​​មានការ​ភ្ញាក់​ផ្អើល​ យ៉ាង​ខ្លាំង​ដែល​ជន​នោះ​សុទ្ធ​តែស្រវឹង​​តាម​ពិត​មិន​មែន​ជាអ្នក​កាសែត​​ទេ ​​ទង្វើ​បែប​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល​់​ដល់​អាជីព​ជាអ្នក​កាសែត​​ ហើយ​ទីបំផុត​​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ថត​ចុះ​កាសែត​ខ្លួន​​ឯង​វិញ ។ ​នៅយប់​នោះ​គេ​​ឃើញ​លោក​​ឃ្លាំង ​ហួត អភិ​បាល​ខណ្ឌ​ឫស្សី​កែវ ​ព្រមទាំង​មេបញ្ជា​ការ​​កងរាជ​អាវុធ​ហត្ថខណ្ឌ​​​បាន​ចុះ​ទៅ​ដល់​ប៉ុស្តិ៍​​ ផង​ដែរ ដើម្បី​មើល​តើ​ជន​នោះ​អាង​អ្វី​បាន​បង្ក​អុក​ឡុក​គំរាម​​ដល់​សមត្ថ​កិច្ច​ បែប​នេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]