យោងតាមប្រភពព័ត៌មានបរទេសមួយ បានឲ្យដឹងថា បុរសម្នាក់ ត្រូវបានសត្វខ្លាឃ្មុំ ខ្មៅមួយក្បាល ធ្វើការវាយប្រហារ នៅក្នុងតំបន់ ព្រៃឈើមួយកន្លែង ជិតក្រុង Grand Falls ខេត្ត New Brunswick ប្រទេសកាណាដា។

បុរសរងគ្រោះ បាននិយាយថា សត្វខ្មាឃ្មុំខ្មៅមួយក្បាល បានបោលយ៉ាងលឿន ចេញពីក្នុងព្រៃ សំដៅមករករូបគាត់ ហើយនៅពេលដែល គាត់បើកភ្នែកមើលទៅកាន់វា គឺវាមានកម្ពស់ខ្ពស់ជាងគាត់ទៅទៀត ហើយមានច្រមុះធំ និង សម្លេងស្រែកគ្រហឹមរបស់វា ពិតជាគួរអោយ ខ្លាចខ្លាំងណាស់។ វាបានចូលមកវាយប្រហាររូបគាត់ ដោយប្រើក្រញ៉ាំ ដើម្បីធ្វើការខ្វាច និង បើកមាត់របស់វាយ៉ាងធំ នៅនឹងមុខ របស់គាត់តែម្តង ហើយអ្វីដែល រូបគាត់ចាំបាននោះ គឺគាត់បានស្រវ៉ាចាប់បានអណ្តាតរបស់វា ដោយគាត់មិនព្រម លែងនោះទេ ទោះបីជា ត្រូវវា វាយមកលើគាត់ យ៉ាងណាក៏ដោយ ហើយក្នុងពេលនោះ វាក៏បានខាំចំ អណ្តាតខ្លួនវា ផងដែរ។ គាត់បានបន្ថែមឲ្យដឹងទៀតថា ក្រោយមក ដោយដឹងថា ជីវិតរបស់គាត់អាចនឹងត្រូវបញ្ចប់មិនខាន បើសិនជាត្រូវវាខ្វាចត្រូវពោះ និង ខាំចំជង្គង់ របស់គាត់នោះ ទើបហេតុនេះហើយ គាត់បានព្យាយាម រត់គេចខ្លួន ចេញពីទីនោះ ទៅលាក់ខ្លួន នៅខាងក្រោយដើមឈើមួយដើម។ យ៉ាងណាមិញ សត្វខ្លាឃ្មុំ បានធ្វើការដេញតាមដែរ ប៉ុន្តេតាមមើលទៅ ប្រហែលជាវាបាត់បង់ចំណាប់អារម្មណ៍ ក៏បានដើរចេញពីកន្លែងនោះ បាត់ទៅ ហើយរូបគាត់ ក៏បានរូចផុតពីសេចក្តីស្លាប់ និង ត្រូវបានគេ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យមួយកន្លែង ដែលនៅជិតនោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?


រូបភាពតំណាង

ប្រភព cbc

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]