កាមេរ៉ាសុវត្ថិភាព បំពាក់ក្នុងរថយន្ត របស់អ្នកដំណើរម្នាក់ បានថតជាប់ បុរសស្រាតននលគកម្នាក់ ដែលកំពុងតែឈរ បត់ជើងតូច នៅពីក្រោយ រថយន្តមួយគ្រឿង ដែលឈប់ចតស្ងៀម នៅជាយផ្លូវមួយកន្លែង ក្នុងទីក្រុង ម៉េលប៊ូន ប្រទេសអូស្រ្តាលី។

យោងតាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា ខណៈពេល ដែលបុរសម្នាក់កំពុងតែ ធ្វើដំណើរតាមរថយន្តរបស់ខ្លួន ជាមួយនឹងកូនៗ របស់គាត់ នាវេលាម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ កន្លងទៅថ្មីៗនេះ ស្រាប់តែប្រទះឃើញ បុរសអាក្រាតកាយម្នាក់ ឈរនៅខាងក្រោយរថយន្តមួយគ្រឿង ដែលចតនៅនឹងជាយផ្លូវ និង ធ្វើការបត់ជើងតូចនៅទីនោះ ដោយមិនមានភាពខ្មាស់អៀន អ្វីបន្តិចសោះឡើយ។ យ៉ាងណាមិញ បុរស នៅក្នុងរថយន្តរូបនេះ ក៏ចង់ឈប់រថយន្ត និង ចុះទៅសួរនាំ ពីហេតុផលដែល បុរសចម្លែកនោះ ធ្វើបែបនេះផងដែរ ប៉ុន្តែ ដោយសារតែ ក្នុងពេលនោះ រូបគាត់ កំពុងតែធ្វើដំណើរជាមួយនឹងកូនៗរបស់ខ្លួន ទើបហេតុនេះហើយ ត្រូវបង្ខំចិត្ត ជិះហួសតែម្តងទៅ។

ទោះជាយ៉ាងណា ពេលនេះប៉ូលីស មិនទាន់បានធ្វើការស៊ើបអង្កេត ទៅលើករណីនេះ នោះទេ ព្រោះថាមិនទាន់ មាននរណាម្នាក់ ដាក់ពាក្យបណ្តឹង នៅឡើយ ប៉ុន្តែប៉ូលីស ក៏បានអំពាវនាវ ដល់សាក្សីទាំងឡាយ អោយដាក់ពាក្យបណ្តឹងផងដែរ។ ក្នុងនោះផងដែរ ការស៊ើបអង្កេត ក៏អាចនឹងជួបការលំបាកផងដែរ ព្រោះថាកាមេរ៉ា មិនបានថតជាប់ ស្លាកលេខរថយន្ត មួយគ្រឿងនោះឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព ninemsn

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]