ក្មេងស្រីម្នាក់នៅទីក្រុង Coventry ប្រទេសអង់គ្លេស បានសរសេរសំបុត្រមួយច្បាប់ ដាក់ចូលទៅក្នុងដបមួយ ហើយបោះចូលទៅក្នុងសមុទ្រ ប្រហែលជា ២០ឆ្នាំក្រោយ មានគេរកឃើញនៅឯប្រទេស ណកវេ។

យោងតាមប្រភពព័ត៌មាន អ្នកស្រី Lucy Elliot មានអាយុ ៣១ឆ្នាំ កាលពីគាត់អាយុ ១២ឆ្នាំ គាត់បានសរសេរសំបុត្រមួយច្បាប់ ដាក់ក្នុងដបកាលពីឆ្នាំ ១៩៩៤ ហើយគាត់គ្មានសង្ឃឹមថានឹង មានអ្នកឆ្លើយតបឡើយ។ ក៏ប៉ុន្តែអភូតហេតុបានកើតឡើង សំបុត្រដែលសរសេរដោយដៃ ត្រូវបានរកឃើញដោយលោក Kurt Johnny Haaland និងប្រពន្ធរបស់គាត់ ដែលនៅចំងាយ រាប់ពាន់គីឡូពីកន្លែងដែរ បានបោះសំបុត្រនោះ។

លោក Haaland មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគាត់រកឃើញដប ដែលមានសំបុត្រក្នុងនោះ នៅពេលដែលគាត់ បើកដបយកសំបុត្រមកអាន គាត់បានឃើញឈ្មោះក្មេងស្រីម្នាក់ឈ្មោះ Lucy Elliot ដែលសរសេរថា នាងរស់នៅនៅ Tile Hill ទីក្រុង Coventry ប្រទេសអង់គ្លេស។

អត្ថន័យក្នុងសំបុត្រ៖ “ឈ្មោះរបស់ខ្ញុំ Lucy Elliot អាយុ ១២ឆ្នាំ។ ខ្ញុំកើតក្នុងឆ្នាំ ១៩៨២ ខ្ញុំមានសក់ពណ៌ត្នោត សូមឆ្លើយតបមក ខ្ញុំវិញបើអ្នកបានទទួលសំបុត្រនេះ។ ខ្ញុំរស់នៅទីក្រុង Convetry ប្រទេសអង់គ្លេស។ ខ្ញុំបានសរសេរសំបុត្រហើយគប់ចូល ទៅក្នុងសមុទ្រនៅថ្ងៃទី១៩ ខែកញ្ញា ១៩៩៤។ អាស័យដ្ឋានរបស់ខ្ញុំ Ferrers Close, Tile Hill North, Coventry. ខ្ញុំមានឆ្មាពីរ និងបងប្រុសម្នាក់។”

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងមួយនេះ? តើប្រិយមិត្តធ្លាប់ធ្វើដូចនាងដែរ ឬ ទេ?











ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]