យោងតាមប្រភពព័ត៌មាន ពីគេហទំព័របរទេស បានឲ្យដឹងថា ថៅកែភោជនីយដ្ឋានមួយកន្លែង នៅក្នុងទីក្រុងម៊ូស្គូ ប្រទេសរុស្ស៊ី បានសំរេចចិត្ត ជ្រើសរើសបុគ្គលិក ដែលជា កូនភ្លោះតែប៉ុណ្ណោះ ដើម្បីធ្វើការនៅក្នុងភោជនីយដ្ឋានរបស់ខ្លួន ក្នុងគោលបំណង ទាក់ទាញចំណាប់អារម្មណ៍ អតិថិជន អោយបានកាន់តែច្រើន។

រាល់បុគ្គលិកកូនភ្លោះ ដែលបំរើការងារ នៅក្នុងភោជនីយដ្ឋានមួយនេះ ត្រូវបានតម្រូវអោយ ស្លៀកសំលៀកបំពាក់ដូចគ្នា នៅពេលបំពេញការងារ ក្នុងការលើកម្ហូប និង ភេសជ្ជៈ ជូនដល់ភ្ញៀវ ដែលចូលមកទទួលទានអាហារនៅទីនោះ។ ក្នុងនោះផងដែរ កូនភ្លោះមួយគូ បានប្រាប់ដល់ ប្រភពព័ត៌មាន ឲ្យដឹងថា នៅមុនរដូវក្តៅ ពួកគេ គ្រាន់តែជាបុគ្គលិក សាកល្បងការងារ ប៉ុណ្ណោះ តែដោយសារតែ យល់ថាការងារនេះ សាកសមនឹងពួកគេ ដែលជាកូនភ្លោះដូច្នេះ ពួកគេទាំងពីរនាក់បងប្អូន ក៏បានសំរេចចិត្ត ធ្វើការងារ នៅនោះតែម្តងទៅ ហើយម្យ៉ាងវិញទៀត បងប្រុសរបស់ពួកនាង ក៏ធ្វើការនៅភោជនីយដ្ឋាន មួយនេះ ដូចគ្នាដែរ។

ម្ចាស់ភោជនីយដ្ឋានមួយនេះ មានឈ្មោះ Alexei Khodorovsky ហើយគាត់បានប្រាប់ឲ្យដឹងថា រូបគាត់ចង់បង្កើតអោយមាន ចំណីចក្ខុ គួរអោយ ទាក់ទាញ និង ប្លែកភ្នែក ជាមួយនឹងអាហារ ដ៏ឈ្ងុយឆ្ងាញ់ ដើម្បីទាក់ទាញភ្ញៀវអោយបានច្រើន និង ប្រកួតប្រជែងជាមួយ ភោជនីយដ្ឋានផ្សេងៗ។ ទោះជាយ៉ាងណា គាត់ក៏បានឲ្យដឹងដែរថា ការរកបុគ្គលិកបំរើ ដែលជាកូនភ្លោះបែបនេះ ក៏មិនមែនជារឿងងាយស្រួលប៉ុន្មាននោះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ប្រភព skynews និង BBC

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]