យោងតាមសារព័ត៌មាន BBC បានឲ្យដឹង មនុស្សច្រើនជាង ៣០នាក់បានស្លាប់ បន្ទាប់ពីជួបគ្រោះថ្នាក់រញ្ជួយដី កំរិត ៧.២ នៅក្នុងទីក្រុង Bohol និងខេត្ត Cebu ប្រទេសហ្វីលីពីន នៅថ្ងៃទី១៥ ខែតុលានេះ កាលពីវេលាម៉ោង ៨ និង ១២នាទីព្រឹក។

បើតាមអ្នកភូមិសាស្រ្តអាមេរិក បានស្ទង់មើល និងបានឲ្យដឹងថា ការរញ្ជួយដីនេះ គឺកើតឡើងពីការរញ្ជួយ នៅក្រោមកោះ Bohol ដោយសារតែវាជាឆ្នេរ ដែលសំបូរទៅដោយខ្សាច់ច្រើន។

ជាមួយគ្នានេះដែរ បើតាមមន្រ្តីក្នុងប្រទេសហ្វីលីពីន បានប្រាប់ឲ្យដឹងថា មានមនុស្សចំនួន ១៦នាក់ បានស្លាប់នៅក្នុងទីក្រុង Bohol និង ១៥នាក់ផ្សេងទៀត បានស្លាប់នៅក្នុងខេត្ត Cebu និងម្នាក់ទៀត បានស្លាប់នៅលើកោះ Siquijor ក្នុងប្រទេសហ្វីលីពីន។ ចំនែកឯអាគារ និងព្រះវិហារមួយចំនួន ដែលស្ថិតក្នុងតំបន់រងគ្រោះ ត្រូវបានបំផ្លាញ និងមានមនុស្សជាច្រើននាក់ទៀតរងរបួស។

ប្រភពដដែលបានបន្តទៀតថា យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់ បន្ទាប់ពីកំពង់ផែមួយកន្លែង ស្ថិតក្នុងខេត្ត Cebu បានបាក់ស្រុត ហើយមានមនុស្ស ២នាក់បានស្លាប់ និងមនុស្សមួយចំនួនទៀតរងរបួស បន្ទាប់ពីដំបូលផ្សារមួយកន្លែង បានបាក់ស្រុតចុះមក៕

សូមទស្សនាវីដេអូខាងក្រោម៖







ប្រភព ៖ BBC

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]