បើសិនជាលោកអ្នកមើលមកសំលៀកបំពាក់ សំរាប់ពិធីបុណ្យ Halloween មួយឈុតក្នុងឆ្នាំនេះ ប្រាកដជាធ្វើឲ្យស្រវាំងភ្នែក ជាក់ជាមិនខាន ព្រោះវាគឺជាសំលៀកបំពាក់ ដែលដាំពេជ្រជាង ២០,០០០គ្រាប់។

ក្រុមហ៊ុន Million Pound Morph បានបង្កើតនូវសំលៀកបំពាក់មួយឈុត ដែលស្លៀករឹបជាប់នឹងខ្លួនដូចស្រោមដៃអញ្ចឹង តែអាចឲ្យអ្នកពាក់ងាយស្រួលក្នុងការដកដង្ហើម។ តម្លៃរបស់វាស្មើនឹង ១.៦លានដុល្លារអាមេរិក។ ក្រុមហ៊ុនមួយនេះ ផលិតសំលៀកបំពាក់បែប Morphsuits (រឹបជាប់ខ្លួន) ហើយសំលៀកដាំពេជ្រនេះ គឺជាស្នាដៃចុងក្រោយដែលច្នៃដោយ ប្រើនូវគ្រាប់ពេជ្រជាង ២០,០០០គ្រាប់ ហើយសំលៀកបំពាក់នេះ នឹងដាក់លក់ក្នុងរដូវពិធីបុណ្យ Halloween ខាងមុខនេះ។

Morphsuits គឺជាប្រភេទសំលៀកបំពាក់ ដែលមួយឈុតរបស់វា ក្របដណ្ដប់ពីក្បាលដល់ចុងជើងតែម្ដង ងាយស្រួលក្នុងការ ស្លៀកពាក់ និងមើល។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ សំលៀកបំពាក់ដាំពេជ្រមួយឈុតនេះ?



ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]