បាត់ដំបងៈ ចោរស្រីល្បី ពូកែដើរដោះក្រវឹល ក្មេងគ្រប់កន្លែង ពេលអស់លក្ខណ៍ ត្រូវនាយក សាលាចាប់ខ្លួនប្រគល់ ឲ្យនគរបាលប៉ុស្តិ៍ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ នៅបរិវេណ សាលាបឋមសិក្សាតាម៉ឺន ស្ថិតក្នុងភូមិ គោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល នាំយកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការនគរបាលខេត្ត ចាត់ការបន្តតាមច្បាប់។

លោក ហៀង ប៊ុនថា នាយផ្នែកព្រហ្មទណ្ឌនគរបាល ស្រុកថ្មគោលបានឲ្យដឹងថា ជនសង្ស័យ អ៊ឹង ច្រឹប ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ចំណែក ក្មេងស្រីរងគ្រោះ ម៉េង សុរីណា អាយុ ៧ឆ្នាំ រៀនថ្នាក់ទី១ សាលាបឋមសិក្សាតាម៉ឺន ស្ថិតក្នុងភូមិគោកត្រប់ ឃុំ តាម៉ឺន ស្រុកថ្មគោល ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដោះក្រវិលកូនសិស្សរងគ្រោះ ទម្ងន់ ៣ហ៊ុន បានសម្រេចហើយ តែមិនទាន់គេចខ្លួនផង ក៏ត្រូវលោកគ្រូនាយកសាលាចាប់ខ្លួនបានតែម្តង។

គួបញ្ជាក់ថា ចោរស្រីម្នាក់នេះ ធ្លាប់ដើរលូកហោប៉ៅគេ នៅតាមស្រុកនានាជាច្រើនលើកច្រើនសាមកហើយ ជាពិ សេសនោះ គឺបន្លំខ្លួនដើរសុំទានផង លួចផង នៅម្តុំនាគបាញ់ទឹក ក្រុងបាត់ដំបង មិនតែប៉ុណ្ណោះពេលយប់ដើរ ច្រៀងឡូឡាជេរបញ្ចោតាមផ្លូវយ៉ាងអនាធិបតេយ្យ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]