ភ្នំពេញ  ៖ កម្លាំងនគរបាលប៉ុស្ដិ៍វត្ដភ្នំ ខណ្ឌដូនពេញ បានឃាត់ខ្លួន ជនសង្ស័យ ពីរនាក់ ជាប្រភេទមនុស្សទី៣ (ប្រុសតែង ខ្លួនជាស្រី) ក្រោយពីពួកគេ បានធ្វើសកម្ម ភាពលួចកាបូប របស់បុរសជនជាតិចិន កាល ពីវេលាម៉ោង១២និង១០នាទីយប់រំលង អាធ្រាត្រឈានចូល ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៣ ស្ថិតនៅខាងជើងសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ផ្លូវលេខ៩៦ ភូមិទី១ សង្កាត់ វត្ដភ្នំ ខណ្ឌដូនពេញ ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជន សង្ស័យទី១ ឈ្មោះសេង តុលា អាយុ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី២ ឈ្មោះ ហៃ ណែត អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃ្លាំង សាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ដោយឡែកជនរងគ្រោះ ឈ្មោះស៊ូដុងយូ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន មានមុខរបរ ជាអ្នកគ្រប់គ្រង នៅរោងចក្រ ហ៊ូយី ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩០៧ សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ ។

មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដថា មុន ពេលកើតហេតុ នៅវេលាម៉ោង១០យប់ថ្ងៃ ទី១៤ ខែតុលា ជនរងគ្រោះនិងមិត្ដភក្ដិ ជិះ ម៉ូតូមួយគ្រឿង ម៉ាក ប្រេស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1D-8169 តាម ផ្លូវព្រះមុនីវង្ស លុះដល់ចំណុចកើតហេតុ ក៏ ឈប់ម៉ូតូ ស្រាប់តែលេចមុខ ជនសង្ស័យ៣នាក់ ដើរ មកក្បែរធ្វើសកម្មភាពឆក់យកកាបូបលុយ ក្នុងហោប៉ៅខាងឆ្វេង របស់ជនរងគ្រោះ រួចរត់គេចខ្លួន ។ ភ្លាមៗនោះ ជនរងគ្រោះ បានស្រែកឆោឡោ  រួចកម្លាំងនគរបាលប៉ុស្ដិ៍វត្ដភ្នំ បានចុះទៅជួយអន្ដរាគមន៍ ភ្លាមៗតាមរយៈ ការឃាត់ខ្លួនជនសង្ស័យ ខណៈដែលជនសង្ស័យម្នាក់ទៀត យកកាបូបលុយ របស់ជនរងគ្រោះ គេចខ្លួន ដោយសុវត្ថិភាព ដោយក្នុងកាបូបនោះ មានលុយ២០០ដុល្លារ និងលុយខ្មែរ ២ម៉ឺនរៀល ។

បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន  នៅអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងចាត់ការបន្ដ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]