ខេត្តកំពង់ចាម ៖ ចោរ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម និងកូនកាំបិតចុងស្រួចមួយ បានចូលធ្វើសកម្មភាព ប្លន់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ដោយចាប់ចងកូនម្ចាស់ផ្ទះ ២នាក់ អារ.ក និងវាយឱ្យរបួស រួចប្រមូលយកទ្រព្យសម្បត្តិ សន្ឋឹកសន្ឋាប់គេចខ្លួនបាត់ស្រមោល ខណៈឪពុកម្តាយមិននៅផ្ទះ នៅជាមួយស្ត្រីបំរើអាយុប្រហែល៥០ឆ្នាំ ។

អំពើប្លន់ដ៏សាហាវនេះ កើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៤ តុលា ២០១៣ ស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។

បើតាមនគរបាលក្រុងកំពង់ចាម បានឱ្យដឹងថា កូនម្ចាស់ផ្ទះដែលរងរបួស ១-ឈ្មោះពៅ សំបូរ ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវចោរវាយនិងអារ.ក របួសធ្ងន់ និង ២-ឈ្មោះពៅ សំណាង ភេទប្រុស អាយុ១២ឆ្នាំ ត្រូវចោយវាយរងរបួស ។

ទ្រព្យសម្បត្តិដែលក្រុមចោរ ប្រមូលយកទៅអស់នោះមាន លុយ២០លានរៀន មាសជាង៣តម្លឹង ផ្លាទីន៦តម្លឹង និងម៉ូតូឌ្រីមសេ១២៥ ស៊េរី២០១៣ មួយគ្រឿង ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចបានហៅស្ត្រីបំរើ ទៅសាកសួរនៅអធិការដ្ឋានក្រុងកំពង់ចាម ដើម្បីវែកមុខជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]