រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានមិត្តភក្តិ ដឹកតាមម៉ូតូមកកាន់ មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិត ក្រោយពីបុរសរូបនេះ ជិះម៉ូតូប្រជែងគ្នា និងមានទំនាស់ពាក្យសម្តី ហើយត្រូវខ្មាន់កាំភ្លើង មិនស្គាល់មុខបាញ់ជាច្រើនគ្រាប់ កាលពីវេលាម៉ោង១២ និង៣០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី១៥ តុលា ២០១៣ ស្ថិតនៅចំណុចភ្លើងស្តុប មន្ទីរពេទ្យអង្គឌួង កែងមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសៅ វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករហាងនំប៉័ងសែនសុខ៩៩៩ មានទីលំនៅផ្ទះជួលក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ដោយត្រូវខ្មាន់កាំភ្លើងបាញ់ ចំពោះផ្នែកខាងស្តាំ ធ្លាយមកខ្នងខាងឆ្វេង ។

សមត្ថកិច្ចមូលដ្ឋាននិយាយថា នៅកន្លែងកើតហេតុ រកឃើញសំបកគ្រាប់ ប្រភេទកា៥៤ ចំនួន៣សំបក  ដូច្នេះខ្មាន់កាំភ្លើងពិតជាប្រើប្រាស់កាំភ្លើងខ្លីកា៥៤ ។ មូលហេតុឈានដល់ការផ្ទុះអាវុធនេះ មិនមែនករណីប្លន់នោះទេ គឺផ្តើមចេញពីជិះម៉ូតូប្រជែងគ្នា និងទំនាស់ពាក្យសម្តីតែប៉ុណ្ណោះ ហើយបច្ចប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]