ខេត្តព្រះសីហនុ ៖ គ្រោងឆ្អឹងក្របី២ក្បាល ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញចោល កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៤ តុលា ២០១៣ ស្ថិតនៅចំណុចភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ដែលគេដឹងថា គឺជាក្របីដែលត្រូវចោរលួច យកមកពន្លះសាច់ទៅអស់ បន្សល់ទុកតែឆ្អឹង ។

ក្របីដែលត្រូវចោរលួចពន្លះសាច់នេះ ជារបស់ឈ្មោះ សោម លាន ភេទប្រុស ងាយុ៤៦ឆ្នាំ មានទីលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ  ។ តាមម្ចាស់ក្របីនេះបានឱ្យដឹងថា មុនពេលប្រទះឃើញនេះកន្លះម៉ោង ស្របពេលដែលមេឃកំពុងភ្លៀងនោះ គាត់បានឃើញរថយន្តកូរ៉េ មួយតោនកន្លះ១គ្រឿង បើកចូលទៅក្នុងតំបន់ ដែលប្រទះឃើញឆ្អឹងនោះ រួចមានមនុស្ស២-៣នាក់ ដើរម្តុំនោះ តែគាត់ពុំបានចាប់អារម្មណ៍ទេ ។

លុះមួយសន្ទុះគាត់ដើរទៅមើលក្របីគាត់ ដែលនៅក្នុងក្រោលផ្ទះ ក៏បាត់ គាត់ក៏ដើររក ស្រាប់តែឃើញគ្រោងឆ្អឹងទៅវិញ នៅចម្ងាយពីផ្ទះគាត់ប្រហែល២០០ម៉ែត្រ





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]