ស្នេហា តែងតែកើតមាន ឡើងទៅលើមនុស្សគ្រប់គ្នា តែគ្រាន់តែមនុស្សមួយចំនួន មិនអាចយល់ ឬ មិនអាចដឹងពិតប្រាកដ ថាអ្វីទៅជាស្នេហា ឬសេចក្ដីស្រឡាញ់គ្នា ទៅវិញទៅមកនោះ។

សម្រាប់ពេលនេះ មាននិស្សិតម្នាក់ដែលជាអ្នកសិក្សានៅក្នុង សឹង្ហបុរី បានបកស្រាយពីអារម្មណ៍ពិតរបស់ខ្លួន និងមានចំងល់ ថាហេតុអ្វីក៏ខ្លួនមិនស្រឡាញ់មិត្ដស្រីរបស់ខ្លួន ដូចជានាងស្រឡាញ់ខ្លួននោះ ដែលទោះបីជានាងស្រស់ស្អាត ឆ្លាត និងនាងមិនខ្វល់ពី បុរសៗដែលតាមចែចង់នាងនោះ។ ចង់ដឹងពីសាច់រឿងពិត សូមអានទាំងអស់គ្នា៖

" ខ្ញុំមានមិត្ដស្រីម្នាក់ ដែលនាងមានអ្វីៗ ដែលល្អជាជាង ស្រីណាទៅទៀត ដូចជា ភាពវៃឆ្លាត សម្រស់ និងទឹកចិត្ដដ៏ល្អនោះ។ ជាការពិតណាស់ នាងមិនដែលខ្វល់ពី បុរសជាច្រើន ដែលតាមញ៉ែរនាងនោះទេ គឹនាងតែងតែបែរមុខមករកខ្ញុំ និងធ្វើអ្វីៗគ្រប់យ៉ាង ដែលទោះបីសកម្មភាពទាំងនោះ នាងមិនពេញចិត្ដក៏ដោយ។ ខ្ញុំគិតថា ខ្ញុំនឹងរៀបការជាមួយនាង ប្រសិនជានាងគ្មានអ្នកណាម្នាក់នោះ តែខ្ញុំមិនច្បាស់ទេ ថាខ្ញុំនឹងកែប្រែគំនិតខ្ញុំនោះទេ។ មានពេលខ្លះ ខ្ញុំមានអារម្មណ៍មិនល្អនោះទេ ដោយសារតែខ្ញុំមិនបានស្រឡាញ់ឲ្យ បានច្រើន ដូចដែលនាងស្រឡាញ់ខ្ញុំ ប៉ុន្ដែវាពិតជារឿងដ៏ល្អបំផុត នៅពេលដែលមានមនុស្សម្នាក់ ដែលស្រឡាញ់អ្នក និងតែងតែបារម្មណ៍ពីអ្នកគ្រប់ពេលវេលានោះ។ "

នេះគឺជាទំព័រស្នេហារបស់បុរសម្នាក់ នៅក្នុងសឹង្ហបុរី តែទោះជាយ៉ាងណា ប្រិយមិត្ដដែលនៅក្នុងស្រុកខ្មែរ មួយចំនួន ក៏ប្រហែលជាមានអារម្មណ៍បែបនេះដូចគ្នា។ ជាមួយគ្នានេះ ប្រសិនជាប្រិយមិត្ដមានវិបត្ដិស្នេហា ឬយ៉ាងនោះ និងមានបំណងចែកចាយពីបទពិសោធន៍របស់ខ្លួន អាចផ្ញើរជាលិខិតតាមរយៈ អ៊ីម៉ែល [email protected]

ប្រភពពី សឹង្ហបុរី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]