សាច់គោអាំងបិះស្ទឹកដ៏មានឱជារស និងនំ Tacos ដ៏ស្រួយស្ញោក នៅក្នុងរូបភាពខាងក្រោមនេះ វាល្មមនឹងធ្វើឲ្យអស់លោកអ្នក ស្រក់ទឹកមាត់ សំរាប់អាហារពេលថ្ងៃត្រង់នេះ។

ក៏ប៉ុន្តែ ប្រិយមិត្តប្រាកដជាមានការភ្ញាក់ផ្អើល នៅពេលដែលដឹងពីការពិតនៃមុខម្ហូបទាំងនេះ សូម្បីតែនំភីហ្សា មីស៊ុប សាច់មាន់ ក្ដាម និង ម្ហូបជប៉ុនជាដើម គឺធ្វើឡើងពីនំពងទា។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នំពងទាទាំងនេះ ធ្វើឡើយដោយ ស្ដ្រីជនជាតិអាមេរិកម្នាក់ឈ្មោះ Debbie Goard ដែលដាក់លក់នៅ San Francisco។

អ្នកស្រី Debbie អាយុ ៤៥ឆ្នាំ ជាអ្នកដុតនំម្នាក់ ដែលមានជំនាញជាង ២៥ឆ្នាំមកហើយ មានមនុស្សជាច្រើន កោដសរសើរនឹងស្នាដៃដ៏ប៉ិនប្រសប់ ក្នុងការធ្វើនំរបស់គាត់ណាស់។ នំពងទារបស់គាត់និមួយៗ គឺគួរឲ្យចង់ញ៉ាំទាំងអស់ ព្រោះវាមានរូបរាង និងសោភណ្ឌភាពស្រស់ស្អាត។ អ្នកស្រី Debbie បានផលិតនំពងទាជាង ២០០០នំ ដែលចំណាយពេលអស់ ៥៧ម៉ោង ក្នុងការធ្វើវា ហើយនំនិមួយៗលក់បាន ២០០ដុល្លារ។

តើប្រិយមិត្តយល់យ៉ាងណាចំបោះ នំពងទារបស់គាត់? សូមទស្សនារូបភាពខាងក្រោម៖



















ប្រភព dailymail

កែសម្រួលដោយ អៀង តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]