ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃទៅលើ ការថតចម្លងបទចម្រៀងពីសំណាក់បរទេស ឥឡូវកូនខ្មែរចាប់ផ្តើមបែកគំនិត នាំគ្នាបង្កើតនិងនិពន្ធបទចម្រៀងរបស់ខ្លួនផ្ទាល់ ដែលទំនុកភ្លេង និងទំនុកច្រៀង សុទ្ធតែជាស្នាដៃផ្ទាល់របស់ខ្លួន គួរឲ្យស្ញើចសរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំង។

មិនខុសពីតារាចម្រៀងដែលល្បីឈ្មោះ ដូចជា Manith និង Noly TIME នោះទេ តារាចម្រៀងទើបនឹងរះថ្មី  Cartoon Emo បានចូលរួមចំណែក វាយលុក និងអង្រួនយកបេះដូងរបស់ស្រទាប់យុវវ័យជាច្រើន ឲ្យលង់លក់នឹងបទចម្រៀងមួយបទដែលមានចំណងជើងថា “សង្សារក្នុងក្តីស្រមៃ” ដែលជាបទចម្រៀងស្នាដៃនិពន្ធ និងច្រៀងដោយផ្ទាល់ដោយ Emo ទាំងរូបសម្បត្តិ និងអត្ថន័យនៃបទចម្រៀង បានធ្វើឲ្យប្រិយមិត្តជាច្រើន ចាប់ផ្តើមស្រឡាញ់ និងគាំទ្រលោកផងដែរ។

ជាមួយនឹងការស្រឡាញ់និងចូលចិត្តអ្វីដែលជាស្នាដៃនិពន្ធរបស់ខ្លួនឯង Emo បានចាប់ផ្តើមនិពន្ធ និងតាក់តែងទំនុកច្រៀងអស់រយៈពេលជាយូរណាស់មកហើយ ដោយបង្កើតបានជាក្រុមចម្រៀងមួយដែលមានឈ្មោះថា Struggle Band ដែលធ្លាប់បានចូលរួមសម្តែង និងបង្ហាញសមត្ថភាពនៅលើកញ្ចក់ទូរទស្សន៍ទៀតផង។

ទោះជាយ៉ាងណាក៏ដោយ ខ្មែរឡូតសង្ឃឹមថា ទាំងរូបលោក និងកូនខ្មែរដែលមានស្នាដៃនិពន្ធបទភ្លេង និងទំនុកចម្រៀង ខិតខំបន្តស្នាដៃរបស់ខ្លួនបន្តទៀត ដោយខ្មែរឡូតគាំទ្រយ៉ាងពេញទំហឹង និងជួយជម្រុញស្នាដៃរបស់អ្នកទាំងអស់គ្នាផងដែរ។






ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ សូមស្តាប់វីដេអូចម្រៀង Teaser ខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះ បទចម្រៀងមួយបទនេះ? សូមរង់ចាំស្តាប់បទចម្រៀង FULL ក្នុងពេលឆាប់ៗនេះ!

ប្រភពវីដេអូ៖ youtube

តារាចម្រៀង៖ Cartoon Emo

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]