កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញរូបភាពមួយ ដែលយកចេញពីមន្ទីរពេទ្យមួយ ក្នុងប្រទេសចិន ដោយនៅកន្លែងផ្ទុកថ្នាំ បែរជាមានសត្វកណ្ដុរទៅវិញ។

រូបភាពដ៏គួរឲ្យស្អប់ខ្ពើមនេះ ថតចេញពីមន្ទីរពេទ្យទីក្រុង ChengDu ខេត្ត SiChuan ប្រទេសចិន។ រូបភាពត្រូវបានថតនៅពេលព្រឹកព្រលឹម ដោយលោក Li XiaoHui។ គាត់បានប្រទះឃើញ សត្វកណ្ដុរលោតពីទូថ្នាំមួួយ ទៅទូថ្នាំមួយទៀត ដោយមិនខ្លាចមនុស្សឡើយ។ 

រូបភាពទាំងនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ កេរ្តិ៍ឈ្មោះរបស់មន្ទីរពេទ្យ ព្រោះមន្ទីរពេទ្យគឺជាកន្លែងមួយ ដែលត្រូវមានអនាម័យបំផុត ព្រោះបានគ្មានអនាម័យ វានឹងអាចឲ្យមេរោគជាច្រើនកើតមាន។ សត្វកណ្ដុរគឺជាសត្វមួយប្រភេទ ដែលនាំមកនូវជំងឺជាច្រើនជាង ៧០ប្រភេទ ហើយប្រភេទជំងឺទាំងនោះភាគច្រើន ជាជំងឺកាចសាហាវ អាចនឹងសម្លាប់ជីវិតបាន។ សត្វកណ្ដុរបានកើតជាង ៤លានក្បាល ជារៀងរាល់ថ្ងៃ។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះមន្ទីរពេទ្យដែលមានសត្វកណ្ដុរ នៅកន្លែងដាក់ថ្នាំបែបនេះ?









ប្រភព dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]