ខេត្តបាត់ដំបង ៖ សពបុរសម្នាក់ត្រូវគេប្រទះឃើញ ដេកស្លាប់នៅក្នុងបរិវេណ អនុវិទ្យាល័យកំរៀង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៧និង១០នាទីព្រឹកថ្ងៃទី១៥ តុលា ២០១៣ ស្ថិតក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ។

បើតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាពបានឱ្យដឹងថា សពបុរសខាងលើមិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណនៅឡើយ មានអាយុប្រហែល២០ឆ្នាំ សម្បុរស ពាក់អាវខូវប៊យ និងស្លៀកខោខូវប៊យ ។ សពគេឃើញមានស្នាមរបួសវាយពី ក្រោយផុងលលាដ៍ក្បាល និងស្នាមកាប់លើចិញ្ចើមដេកស្លាប់ យ៉ាងអាណោចអាធ័ម ។

មកដល់ពេលនេះ សមត្ថកិច្ចកំពុងចុះត្រួតពិនិត្យសព ដោយពុំទាន់សន្និដ្ឋានថាជាករណីគំនុំ ឫអ្វីនោះនៅឡើយទេ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]