កំពង់ធំៈ កងកម្លាំង រាជអាវុធហត្ថ ស្រុកបារាយណ៍ បានធ្វើការបង្ក្រាប ករណីជួញ ដូរគ្រឿងញៀន បានមួយករណី កាលវេលាម៉ោង៩ ថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៣ នៅចំណុច បេនឡានផ្សារកំពង់ថ្ម ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជនសង្ស័យឈ្មោះ ម៉ាត់ លី ជាជនជាតខ្មែរ-អីស្លាម ភេទប្រុស អាយុ៣៩ឆ្នាំ ស្រុកកំណើតកើត នៅភូមិវាលវង់ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម មុខរបររត់ម៉ូតូឌុប បច្ចុប្បន្ន រស់នៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ក្នុងការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង ម៉ូតូសង់កូរ៉េ មួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម1C-5289និងថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៤កញ្ចប់តូច ដែលជនសង្ស័យបង្កប់ ក្នុងថង់ដាក់ផ្លែឈើពីលើ ទូរសព្ទដៃពីរគ្រឿង។

លោកឃុន បុនហួរ មេបញ្ជារការកងរាជអាវុធហត្ថ ស្រុកបារាយបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ លោកបានទទួលព័ត៌មាន ពីភ្នាក់ងារថា មានករណីជនសង្ស័យដែលជា មុខសញ្ញាជួញដូរ ថ្នាំញៀននៅចំណុច បេនឡាន ខាងលើ ហើយលោកក៏ បញ្ជាម្លាំង របស់លោក ចុះទៅកន្លែងកើតហេតុ ហើយបានឃាត់ខ្លួន ជនសង្ស័យបានភ្លាមៗ។ 

ក្រោយពេលឃាត់ខ្លួនជនសង្ស័យបាន ឆ្លើយថា ខ្លួនបានស៊ីឈ្នួល ពីឈ្មោះធារី ដែលជួលឲ្យខ្លួនយកទៅ ឲ្យគេនៅតាំងក្រសាំង តម្លៃឈ្នួល២០០០០រៀល ដោយខ្លួនមិនបានដឹងថា នៅក្នុងកញ្ចប់ផ្លែឈើនោះ មានបង្កប់ថ្នាំញៀនទេ ហើយជនសង្ស័យបាននិយាយទៀតថា កន្លងមកខ្លួនធ្លាប់ដឹកកញ្ចប់ផ្លែឈើ អោយ ឈ្មោះធារី ជាញឹកញាប់ ក្នុងមួយខែ៣ដង ដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថស្រុកបារាយណ៍ កសាងសុំណុំរឿងបញ្ជូន ទៅសាលាដំបូង ខេត្តកំពង់ធំ ដើម្បីផ្ដន្ទាទោស តាមច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]