ខេត្ត​ស្វាយរៀង ៖ ខឹង​ប្រពន្ធ​ផឹកស្រា​ច្រើន​នៅ​ក្នុង​រោងការ​ឃាត់​មិន​ស្ដាប់ មក​ផ្ទះ​វិញ​ដាល់​ជញ្ជាំង​ផ្ទះ​១​ដៃ​​រំសាយ​​កំហឹងមុតរយះកំភួនដៃ​ដាច់​ សរសៃឈាម​ហូរ​សស្រាក់​ជោកខ្លួន​ប្រឡាក់​​ពេញ​ផ្ទះ​។​ ​ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​៣០ មេសា ២០១២។

លោក​ប្ដី​រង​គ្រោះ​​ដោយ​សារ​កណ្តាប់​ដៃ​ដែក​របស់​​ ខ្លួន​ឯង​មា្ន​ក់​នេះ​ឈ្មោះធន់ សា​រិ​ន អាយុ​៤០​ឆាំ្ន ​ត្រូវ​បាន​ប្រពន្ធ​ឈ្មោះសុខ ចំរើន អាយុ​៣០​ឆាំ្ន​ នាំ​​ទៅ​កាន់​មន្ទីរពេទ្យ​ទាំង​យប់ ហើយ​ត្រូវ​បាន​គ្រូពេទ្យ​លាងមុខ​របួស​និង​ដេរ​​ចំនួន​១៥​ថ្នេរ។ ទាំង​២​នាក់​ប្ដី​ប្រពន្ធ​មាន​ទីលំនៅ​ក្នុងភូមិ​តា​សា្អ​ង ឃុំ​កំពង់ចម្លង ស្រុក​សា្វ​យ​ជ្រំ ។ ទាក់​ទិន​និង​ករណី​លោក​ប្ដី​ចិត្ដ​ខាំ្ល​ង​ហ៊ាន​វាយ​ជញ្ជាំង​មិន​ហ៊ាន​វាយ​ ប្រពន្ធ​នេះ​ត្រូវ​បាន​ស្ដ្រី​ជា​ប្រពន្ធ​រៀប​រាប់​ឱ្យ​ដឹង​ថា ចាប់តាំងពី​ពួក​គាត់​ចាប់ដៃ​គា្ន​​ជា​ប្ដី​ប្រពន្ធ​មក​ដល់​ពេល​នេះ​គឺ​ជាង​ ១០​ឆាំ្ន​ហើយ និង​មានកូន​ដល់​ទៅ​៣​នាក់​ថែម​ទៀត​ផង ប៉ុន្ដែ​ប្ដី​របស់​គាត់​ធន់ សា​រិ​ន មិន​ដែល​ហ៊ាន​វាយ​គាត់​១​ដៃ​ណា​ឡើយ​បើ​ទោះបីជា​ខឹង​នឹង​ប្រពន្ធ​យ៉ាងណា​ក៏​ ដោយ គឺ​សុខ​ចិត្ដ​ដាល់​ដើមឈើ​ឬ​សសរផ្ទះ​បញ្ចេញ​កំហឹង​រហូត​ហើម​ដៃ​ក៏​មិន​វាយ​ ប្រពន្ធ​ដែរ។ ស្ត្រី​ខាងលើ​បន្តថា លើ​ក​នេះ​ដោយ​សារ​ប្តី​​ខឹង​គាត់​ផឹក​ស្រា​​​ច្រើន​ក្នុង​ពិធី​មង្គល​ការ ​ពេល​ត្រឡប់​​មក​ផ្ទះ​​​វិញ ក៏ដាល់​ជញ្ជាំង​​ផ្ទះ​រំសាយ​កំហឹង​​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]