រាជធានីភ្នំពេញ ៖ រថយន្តពុយហ្សូធុនធំ ១គ្រឿង ដឹកផ្លែឈើសំពីងសំពោងហួសទ្រុង ខណៈធ្វើដំណើរតាមប ណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុខក្លោងទ្វារវត្ត សំរោងអណ្តែត ក៏បានទាក់ខ្សែភ្លើង បណ្តាលឲ្យបាក់បង្គោលភ្លើង ១ដើម និងដាច់ធ្លាក់ខ្សែភ្លើងរប៉ាត់រប៉ាយពេញផ្លូវ ដាច់ចរន្តអគ្គិសនីមួយចំហៀងខណ្ឌសែនសុខ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣៥នាទី យប់ថ្ងៃទី១៤ តុលា ២០១៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រោយបង្កឲ្យដាច់ខ្សែភ្លើងធ្លាក់ពេញផ្លូវ រថយន្តបង្កត្រូវបាន សមត្ថកិច្ចនាំយកទៅស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]