រាជធានីភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីធ្វើសកម្មភាព ចាប់រំលោភនារីម្នាក់បាន សម្រេចហើយ បានអង្វរនាងកុំឲ្យប្តឹងសមត្ថកិច្ច តែនារីរងគ្រោះមិនព្រមរត់ទៅប្តឹងសមត្ថកិច្ច បុរសជាជនល្មើសក៏សម្រេចចិត្ត ចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៥ តុលា ២០១៣ នៅចំណុចបន្ទប់ផ្ទះជួលលេខ៣២ ស្ថិតក្នុងភូមិត្រពាំងថ្លុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាជនល្មើសពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ចំណែកនារីរងគ្រោះមានអាយុ ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្បែរ គ្នាក្នុងភូមិកើតហេតុខាងលើ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកំពុងចុះធ្វើការត្រួតពិនិត្យ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]