កាលពីពេលថ្មីៗនេះ រូបថតរបស់បុរសវ័យចំណាស់ ជនជាតិចិនម្នាក់ ដែលបានបង្ហាញពីការយំសោក យ៉ាងខ្លាំងចេញពីបេះដូង ត្រូវបានអ្នកនិយមប្រើប្រាស់អ៊ីនធឺណែត នៅក្នុងប្រទេសចិនចាប់អារម្មណ៏ និងធ្វើការចែកចាយជាបន្តបន្ទាប់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិចិនរូបនេះ បានលក់មាន់ចំនួន ២ក្បាល និងចេក ៦ស្និត ក្នុងតម្លៃ ២០០យ័ន (ប្រហែល ៣១ដុល្លារ) នៅក្នុងផ្សារមួយកន្លែង ស្ថិតក្នុងទីក្រុង Zhanjiang ខេត្ត Guangdong ប្រទេសចិន។

ជាមួយគ្នានេះដែរ បុរសជនជាតិចិនរូបនេះ បានសម្តែងការសប្បាយរីករាយក្រៃលែង ប៉ុន្តែចុងក្រោយ គាត់មានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា ប្រាក់ចំនួន ៣១ដុល្លារ ដែលបានពីការលក់មាន់ ២ក្បាល និងចេក ៦ស្និតនោះ គឺជាប្រាក់ក្លែងក្លាយ។

យ៉ាងណាមិញ បុរសដ៏គួរឲ្យអាណិតនេះ បានកាន់ប្រដាសប្រាក់ក្លែងក្លាយនៅក្នុងដៃ ហើយចាប់ផ្តើមយំ យ៉ាងជូរចត់ និងគួរឲ្យអាណិតជាទីបំផុត៕

ប្រភព ៖ Weird world

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]