កែ ឡេង ជាជើងឯកផ្នែកកីឡាប៉េតង់ (ប៊ូល) នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកស្រុកខេត្តកំពង់ឆ្នាំង កើតនៅឆ្នាំ១៩៧០។ កន្លងមកនាងធ្លាប់តែចូលរួមប្រកួត កីឡាប៉េតង់កំរិតអាស៊ីប៉ុណ្ណោះ ហើយដណ្តើមបានមេដៃមាសចំនួន ១០ មេដៃប្រាក់ចំនួន ៨ និងមេដៃសំរិទ្ធចំនួន ១០ ជូនមាតុប្រទេស។

នេះជាលើកដំបូងហើយដែល កែ ឡេង មានឱកាសចេញទៅប្រកួតកីឡាប៉េតង់នារីពិភពលោក លើកទី១៤ ដែលប្រព្រឹត្តនៅថ្ងៃទី ៤-៦ ខែតុលា ឆ្នាំ២០១៣ នៅប្រទេសបារាំងថ្មីៗនេះ។ ទីបំផុតនាងដណ្តើមបានមេដៃមាស ១ ក្នុងវិញ្ញាសាវាយយកពិន្ទុ និងមេដៃសំរិទ្ធ ១ លើការប្រកួត ៣នាក់ ទល់នឹង ៣នាក់។

នៅពេលទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្ហោះឡើង នាងមានក្តីរំភើបឥតឧបមា ហើយប្តេជ្ញាចិត្តថានឹងដណ្តើមយកមេដៃមាសពិភពលោក នៅលើកក្រោយទៀត៕



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]