យោងតាមសារព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីរនាស់ដែកប្រវែង ២៨សង់ទីម៉ែត្រ ជង់ជាប់គូទ ខណៈលោតពីលើរបង ហើយក៏ជង់ត្រូវដោយចៃដន្យតែម្តង។

បុរសរងគ្រោះមានឈ្មោះថា Peng អាយុ ៣៨ឆ្នាំ រស់នៅក្នុងខេត្ត Henan ប្រទេសចិន។ ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ លោក Peng បានទៅផឹកស៊ីនៅឯផ្ទះមិត្តភក្តិ ក្រោយមកគាត់បានដឹងថា គាត់ភ្លេចសោរផ្ទះនៅឯផ្ទះ ហើយក៏សម្រេចចិត្តដើរត្រលប់ទៅផ្ទះវិញ។

ទោះបីជាយ៉ាងនេះក៏ដោយ លោក Peng បានសម្រេចចិត្ត ត្រលប់ទៅផ្ទះវិញទាំងស្រវឹងស្រា ដោយដើរឆ្លងកាត់តាមបរិវេណផ្ទះអ្នកជិតខាង រួចក៏ផ្លោះតាមរបង ប៉ុន្តែចៃដន្យ លោក Peng មិនបានមើលឃើញរនាស់ដែកមួយនៅក្បែរនោះ ខណៈពេលលោតទៅ ក៏បានជង់រនាស់នោះជាប់គូទ រងរបួងធ្ងន់តែម្តង ហើយត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។

យ៉ាងណាមិញ រយៈពេល ៤ម៉ោងក្រោយពីការវះកាត់ នៅឯមន្ទីរពេទ្យខេត្តមួយកន្លែង រនាស់ដែកនោះត្រូវបានយកចេញ ដោយបានប្រើប្រាស់ រណាអារឈើផងដែរ ក្នុងការយកវាចេញ៕





ប្រភព ៖ shanghaiist

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]