យោងតាមសារព័ត៌មាន beijingcream របស់ប្រទេសចិន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ សិស្សស្រីវ័យក្មេងពីរក្រុម នៅក្នុងប្រទេសចិន បានវាយតប់គ្នានៅតាមដងផ្លូវ និងបណ្តាលឲ្យស្រ្តីចំណាស់ម្នាក់ ដែលកំពុងដើរឆ្លងផ្លូវដួលរងរបួស ទាំងមិនដឹងរឿងអ្វីទាំងអស់ទៅវិញ។

ហេតុការណ៏នេះបានកើតឡើង នៅក្នុងស្រុក Lingling ខេត្ត Hunan ទីក្រុង Yongzhou ប្រទេសចិន។

បើតាមខ្សែវីដេអូ ដែលថតដោយអ្នកដំណើរនៅក្បែរនោះ បានបង្ហាញឲ្យឃើញ ពីសកម្មភាពវាយតប់គ្នា របស់សិស្សស្រីពីរក្រុមនោះ ដោយបញ្ចេញក្បាច់គុណស្រី ខ្វាច និងបោចសក់គ្នាទៅវិញទៅមក។ ទោះបីជាយ៉ាងនេះក៏ដោយ មានសិស្សស្រីប៉ុន្មាននាក់ទៀត បានបញ្ឈប់សកម្មភាពវាយតប់គ្នានេះ និងបានទៅជួយលើក និងគ្រាស្រ្តីចំណាស់នោះឡើង។

យ៉ាងណាមិញ មិនមានប្រភពណាមួយ បានបញ្ជាក់ពីអត្តសញ្ញាណ របស់សិស្សស្រីវ័យក្មេង ទាំងពីរក្រុមនោះឡើយ ប៉ុន្តែមានមតិរិះគន់ ពីសិស្សស្រីទាំងពីរក្រុមនោះ ចំពោះការវាយតប់គ្នានៅតាមផ្លូវបែបនេះ៕

សូមទស្សនាវីដេអូសិស្សស្រីទាំងពីរក្រុងនោះវាយតបគ្នា នៅខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទង្វើវាយតប់គ្នានៅតាមផ្លូវបែបនេះ?

ប្រភព ៖ beijingcream និង YOUKU

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]