មនុស្សប្រហែល ១៥០នាក់ បានបាត់ខ្លួននៅក្នុងកំនរអគារ២២ជាន់ ដែលបាក់ស្រុត នៅប្រទេសកូឡំប៊ី កាលពីថ្ងៃយប់ថ្ងៃសៅរិ៍។

យោងតាមប្រភពព័ត៌មាន ឌេលីមែល បានឲ្យដឹងថា ក្រុមអ្នកសង្គ្រោះ កំពុងតែធ្វើការរុករកមនុស្សដែលបាត់ខ្លួន កំទេចអគារដែលបានបាក់ស្រុត ក្នុងទីក្រុង Medellin ដែលជាទីក្រុងធំទី២ របស់កូឡំប៊ី។ នៅតំបន់នោះនៅមានអគារ ៥ផ្សេងទៀត ដែលមិនទាន់រលំ។ ក្រុមមន្ត្រីប៉ូលីសនឹងធ្វើការពិនិត្យ ដើម្បីជៀសវាងការរំបន្តទៀត ដែលនឹងធ្វើឲ្យមនុស្សជា ច្រើនបាត់បង់ជីវិត។

មានផ្ទះចំនួន ៥៥ ដែលស្ថិតនៅក្នុងអគារ ២២ជាន់ ត្រូវបានរលំដោយគ្មានមូលហេតុ។ មនុស្សដែលបានបាត់ខ្លួន ១៥០នាក់ កប់ក្នុងអគារនោះ គ្មានសង្ឃឹមថានៅរស់រានមានជីវិតឡើយ ក៏ប៉ុន្តែគេនៅតែបន្តស្វែងរក។ 

តើប្រិយមិត្តយល់យ៉ាងណាចំពោះឧបត្តហេតុមួយនេះ?









ប្រភព៖ dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]