ភ្នំពេញ ៖ ជនសង្ស័យ ជាបក្ខពួកក្រុម ចោរប្លន់ ម៉ូតូស្កុបពី និងឆក់ទ្រព្យសម្បត្ដិ ប្រជាពលរដ្ឋ ក្នុងនោះ មាន ជនជាតិអាមេរិ កាំង និងជនជាតិជប៉ុនផងនោះ ត្រូវបាន បង្ហាញមុខជាសាធារណៈ ក្រោយពីជន សង្ស័យ រូបនេះ ត្រូវបានកម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី ភ្នំពេញ ចាប់ខ្លួនកាលពីព្រឹក ថ្ងៃទី១២ ខែ  តុលា ឆ្នាំ២០១៣ ខណៈដែលជនសង្ស័យរូប នេះ កំពុងនៅផ្ទះសង្សារបស់ខ្លួន ម្ដុំវត្ដកោះ សង្កាត់អូរឫស្សីទី៤ ខណ្ឌ ៧មករា ។

ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ច អះអាងថា គឺជាបក្ខពួករបស់ជនសង្ស័យ ២ នាក់ ដែលបាញ់តដៃជា មួយសមត្ថកិច្ចកាល ពីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣ ស្ថិត នៅម្ដុំស្ពានអាកាសក្បាលថ្នល់ និងជាជនដៃ ដល់ នៃការបាញ់ប្រហារគ្នាជាង១០គ្រាប់ ទាំងថ្ងៃ ស្ថិតនៅក្បែរផ្សារទំនើបសូរិយា សង្កាត់ផ្សារថ្មីទី៣ ខណ្ឌ ដូនពេញ កាលពី ព្រឹកព្រលឹម ប៉ុន្មានថ្ងៃកន្លងទៅនេះ ។

នៅក្នុងសន្និសីទកាសែត បង្ហាញមុខជន សង្ស័យរូបនេះ នាយការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ លោក អេង សោភា បាននិយាយ ថា ជនសង្ស័យឈ្មោះ សុខ ហុក អាយុ២៨ ឆ្នាំ ស្នាក់នៅផ្ទះលេខ 289E1z ផ្លូវលេខ៩៣ ក្រុមទី៣៣ ភូមិ៥ សង្កាត់អូរឫស្សីទី៤ ខណ្ឌ ៧មករា មានមុខរបរ មិនពិតប្រាកដ ប៉ុន្ដែ ប្រភពព័ត៌មានខ្លះអះអាងថា ជនសង្ស័យជា អតីតចុងភៅ នៅភោជនីយដ្ឋានតាតា ក្នុង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ។

លោក អេង សោភា បានថ្លែងឱ្យដឹង ទៀតថា ក្រោយពីមានការចាប់ខ្លួនជន សង្ស័យជាក្រុមចោរប្រដាប់អាវុធចំនួន ២ នាក់ កាលពី ការប៉ះទង្គិចគ្នាជាមួយសមត្ថ កិច្ច នាយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣ រួចមក ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការ រងនគរបាល លោកឧត្ដមសេនីយ៍ត្រី ជួន ណារិន្ទ បានបញ្ជាឱ្យកម្លាំងនគរបាលព្រហ្ម ទណ្ឌរបស់លោក បើកការស្រាវជ្រាវជាបន្ដ ទៀត ដើម្បីតាមចាប់បក្ខពួកដែលនៅសេស សល់ ជុំវិញសកម្មភាពប្លន់ប្រដាប់អាវុធដែល ភាគច្រើន ក្រុមនេះ បាញ់ប្លន់យកម៉ូតូស្កុបពី និងឆក់ប្រដាប់អាវុធជិត ១០ករណីបណ្ដាល ឱ្យជនរងគ្រោះ រងរបួសជាបន្ដបន្ទាប់ ក្នុង នោះជនសង្ស័យរូបនេះ ក៏ជាប់ពាក់ព័ន្ធ និង ជាជនដៃដល់ នៃការបាញ់តដៃគ្នាជាង១០ គ្រាប់ កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៣ កន្លងទៅ រហូតដល់ ប្លន់ម៉ូតូពីប្រជា ពលរដ្ឋ ដែលជិះធ្វើដំណើរនៅតាមផ្លូវក្រោយ ពីជនសង្ស័យទាំងនេះគេចខ្លួន ក្រោយការ បាញ់ប្រហារគ្នាជាង ១០គ្រាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ សុខ ហុក បានសារភាពថា កាលពីព្រឹកថ្ងៃទី ០៦ ខែតុលា វេលាម៉ោងប្រមាណ ៧ និង ៥០នាទី ខ្លួនបានជិះម៉ូតូ ១គ្រឿងទៅឌុប ឈ្មោះ ផៃ មកកន្លែងលេងហ្គេម នៅក្បែរ ផ្សារទំនើបសូរិយា ហើយពេលនោះបាន យកកាំភ្លើងខ្លីមួយដើម ពីឈ្មោះ ផៃ មក ទុកក្នុងកាបូប ចំណែកឈ្មោះ ជា សុវណ្ណ ហៅ វ៉ាន់ ហៅឆាលី រង់ចាំមុន នៅកន្លែង លេងហ្គេម ដោយមានអាវុធខ្លី ម៉ាកកា៥៩។

ជនសង្ស័យបានបន្ដសារភាពទៀតថា ពេល ខ្លួនធ្វើដំណើរ មកឈប់នៅកន្លែងលេងហ្គេម នោះស្រាប់តែឈ្មោះ ជាតិ ក៏មកដល់ដោយ ជិះម៉ូតូម៉ាកហុងដា សេ ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពេលនោះខ្លួនបានស្ទុះទៅវាយ ឈ្មោះ ជាតិ ។ដោយឡែកឈ្មោះជា សុវណ្ណ បានដកកាំភ្លើងខ្លីម៉ាក កា ៥៩ បាញ់ទៅលើ ឈ្មោះ ជាតិ ប៉ុន្ដែ មិនផ្ទុះ រួចហើយក៏បញ្ចូល គ្រាប់ បាញ់ទៅលើឈ្មោះ ជាតិ ២-៣គ្រាប់ ថែមទៀត ខណៈដែលខ្លួនកាន់អាវុធខ្លីម៉ាក ឡុក បាញ់ទៅលើឈ្មោះ ជាតិ ៤-៥គ្រាប់ ទៀត ។

ភ្លាមៗនោះឈ្មោះ ជាតិ ដែលមាន គ្នាតែម្នាក់ឯង បានបាញ់តបវិញ ចំនួន ៤-៥ គ្រាប់ ហើយរត់ចោលម៉ូតូ រួចមកក៏ត្រូវ ឈ្មោះ ផៃ បានលើកយកម៉ូតូរបស់ឈ្មោះ ជាតិ ជិះចេញបានប្រហែល ៣០ម៉ែត្រ ក៏ ផ្ដួលម៉ូតូចោល ហើយនាំគ្នាជិះម៉ូតូរបស់ខ្លួន មកម្ដុំ ពេទ្យលោកសង្ឃ រួចបានបើកម៉ូតូជូន ឈ្មោះ ផៃ ទៅម្ដុំទួលស្វាយព្រៃ ហើយនាំ យកអាវុធទៅជាមួយផង ។ រីឯខ្លួនបានមក សម្ងំពួននៅផ្ទះសង្សារម្ដុំវត្ដកោះ ក៏ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌ ចាប់ខ្លួននៅ វេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ពេលចុះពីលើផ្ទះ ។

លោក អេង សោភា បានបញ្ជាក់ថា ជន សង្ស័យរូបនេះ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល២ ឆ្នាំ ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣ ពីបទ ជួញដូរគ្រឿងញៀន ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៨ ខែ តុលា ឆ្នាំ២០១៣ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបង្ហាញមុខក្រុមចោរប្លន់ដែលជា បក្ខពួករបស់ឈ្មោះ សុខ ហុក នេះចំនួន ២ នាក់ ម្នាក់ឈ្មោះ ជា សុវណ្ណ អាយុ ៣២ឆ្នាំ ដែលរងរបួសធ្ងន់ ក្រោយការបាញ់តដៃជា មួយសមត្ថកិច្ច និងម្នាក់ទៀតឈ្មោះ សារា វ៉ាត់ អាយុ ២៥ឆ្នាំ ព្រមទាំងបង្ហាញអាវុធខ្លី ២ដើម ម៉ាក កា ៥៤ និងកា ៥៩ ព្រមទាំង ម៉ូតូ ២គ្រឿង ១គ្រឿងម៉ាក ស្កុបពីពណ៌ ក្រហម ស៊េរីឆ្នាំ ២០១៣ ជារបស់ជនរង  គ្រោះ ដែលពួកវាប្លន់បានសម្រេចនៅជិត សាលាចិនទួនហ្វា សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន និងម៉ូតូ១គ្រឿងទៀត ដែល ពួកវាជិះធ្វើសកម្មភាព ។

បើតាមលោក ជួន ណារិន្ទ ក្រុមចោរ ប្លន់ទាំងនេះ បានសារភាពថា ធ្លាប់ធ្វើសកម្ម ភាពប្លន់ ចំនួន ៨ករណី ក្នុងនោះរួមទាំងការ បាញ់ប្លន់ ឆក់កាបូបពីប្ដី-ប្រពន្ធជនជាតិ អាមេរិកាំង ២នាក់ និងស្ដ្រីជនជាតិជប៉ុន ម្នាក់ ហើយក្នុងចំណោមសកម្មភាពប្លន់ទាំង ៨ករណីនេះ បានបណ្ដាលឱ្យជនរងគ្រោះ ៣ នាក់ រងរបួសធ្ងន់ ៕


ជនសង្ស័យឈ្មោះ សុខ ហុក ដែលត្រូវចាប់ខ្លួន ពេលសម្ងំលាក់ខ្លួន នៅផ្ទះសង្សារ

ប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ លោកវរសេនីយ៍ត្រី អេង សោភា

ជនសង្ស័យឈ្មោះ សារ៉ាវ៉ាន់ ដែលត្រូវចាប់ខ្លួន ក្រោយការបាញ់តដៃជាមួយសមត្ថកិច្ច

លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ

កាំភ្លើងនិងគ្រាប់ ដែលជនសង្ស័យធ្វើសកម្មភាពបាញ់ប្លន់កាលពីពេលកន្លងទៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]