ភ្នំពេញ៖ អតីតហ្វ្រេសស៊ី ឆ្នាំ ២០០៨ និងជាតារាសម្តែង ដ៏មានមន្តស្នេហ៍ គួឱ្យទាក់ទាញ កញ្ញា គង់ ច័ន្ទស្រីមុំ មួយរយៈចុងក្រោយនេះ ហាក់ដូចជា មិនលេចមុខលេចមាត់ខ្លាំង ដូចកាលពីគ្រាមុនៗ នោះទេ ខណៈដែលថ្មីៗនេះ ត្រូវបានគេដឹងថា នាងកំពុងតែ មានកន្លង់ជាច្រើន ចោមរោមប្រាថ្នា ចង់ក្រេបប្រហើរក្លិនថ្ពាល់ ដ៏សែនក្រអូប ស្រស់របស់នាង។

ដ្បិតតែបុប្ផា ស្រស់សម្រស់សោភា នាង គង់ ច័ន្ទស្រីមុំ ហាក់ឃ្លាតកាយឆ្ងាយ ពីការសម្តែងបន្តិចក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាព របស់នាង នៅតែរក្សាបាន ជាតារាល្បី ដក់ជាប់ក្នុងដូងចិត្ត របស់ទស្សនិកជនគ្រប់វ័យ មិនថាប្រុស ឬមួយស្រីនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែ សម្រស់ដ៏ក្មេងខ្ចី គង់ ច័ន្ទស្រីមុំ ទើបបានជាគ្រប់រូបបុរសទាំងក្នុង និង ក្រៅស្រុកបាននាំគ្នាស្ទុះស្ទា តាមឆក់ដណ្តើម ចង់បានយកបេះដូង របស់នាង ធ្វើជាម្ចាស់កម្មសិទ្ធិ។

ស្របពេលជាមួយគ្នា ថ្មីៗនេះ មានប្រភពមួយ បានលួចបង្ហើបថា គង់ ច័ន្ទស្រីមុំ កំពុងតែធ្វើឱ្យ បុរសអាណិកជនខ្មែរ រស់នៅ សហរដ្ឋអាមេរិកម្នាក់ បាក់ចិត្តឈ្លក់វង្វេង ស្រឡាញ់ចង់បាននាងយក ធ្វើជាប្រពន្ធ ឃុំគ្រងទៅថ្ងៃអនាគត ។ ខណៈដែលមុននេះ ទើបតែលេចឮ ព័ត៌មានពីការបែកបាក់ស្នេហ៍ រវាង កញ្ញា គង់ ច័ន្ទស្រីមុំ ជាមួយនឹងបុរសជាគូស្នេហ៍វ័យក្មេង គឺលោក គឹម សីហា។

ប្រភពដដែលនេះ បាននិយាយទៀតថា បុរសអាណិកជនខ្មែរ-អាមេរិក ដែលបានស្រលាញ់នាង គង់ ច័ ន្ទស្រីមុំ គឺជាអ្នកធ្វើការងារ នៅក្នុងក្រុមហ៊ុនធំមួយ នៅសហរដ្ឋអាមេរិក។ បុរសម្នាក់ស្រឡាញ់ តារាស្រីរូបនេះ ក៏មានបំណងជួយជ្រោមជ្រែង ឧបត្ថម្ភដល់ការរស់នៅ របស់នាងផងដែរ ។ ពិសេសជាងនេះ ទៅទៀត បុរសវ័យ៤០ ប្លាយម្នាក់នេះ ក៏កំពុងតែមានគម្រោង ទិញរថយន្តស៊េរីទំនើប មានតម្លៃថ្លៃ ធ្វើជាការដូរ ដល់ស្រីមុំ ទៀតផង បើសិនជា នាងព្រមទទួលយក។

ទោះបីជាយ៉ាងណាក្តី កាលពីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣នេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ដើម្បីស្វែងរក ការបំភ្លឺពីកញ្ញា គង់ ច័ន្ទស្រីមុំ បាននៅឡើយទេ។ គេហទំព័រ LookingTODAY និងព្យាយាមទាក់ទង ស្វែងរកការបំភ្លឺ ពីកញ្ញា គង់ ច័ន្ទស្រីមុំ នៅពេលក្រោយ ដើម្បីឱ្យមហាជនបាន ដឹងកាន់តែច្បាស់ ពីការពិត៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]