ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យជនជាតិឡាវ ចំនួន២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងក្របួចជាប់ និងដកហូតបានវត្ថុតាង ថ្នាំញៀន២ថង់ធំ ក្រោយពីផ្ទុះអាវុធយ៉ាងស្វិតស្វាញ រវាងក្រុមជួញដូរគ្រឿងញៀន និងកម្លាំងសមត្ថកិច្ច ខណៈនាំគ្រឿងញៀន ចូលខេត្តស្ទឹងត្រែងតាមច្រកវ៉ើនខាម បន្តចូលដីខ្មែរ ក្នុងឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ កាលពីវេលាម៉ោង៤ និង៤៥នាទីរសៀលថ្ងៃទី១៣ តុលា ២០១៣ ។

ក្នុងការចុះបង្ក្រាបជនសង្ស័យ ជួញដូរថ្នាំញៀននោះ កម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ឯក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទ ប្រដាប់ដោយកាំភ្លើងខ្លី ធ្វើការតតាំងជាមួយក្រុមជួញដូរថ្នាំញៀន ដែលប្រដាប់ដោយអាវុធវែង២ដើម ជាលទ្ធផលកម្លាំងអាវុធហត្ថ ក្រសោបជនជួញដូរគ្រឿងញៀនចំនួន២នាក់ ចំណែកជនប្រដាប់អាវុធ ខាងក្រុមជួញដូរថ្នាំញៀនរត់គេចខ្លួនបាត់អស់ ។

ទោះបីបែបណាហេតុការណ៍ខាងលើនេះ មិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ឡើយ ។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]