ការហាត់ប្រាណគឺជា សកម្មភាពមួយដ៏ប្រពៃចំពោះសុខភាពយើង ប៉ុន្តែមានបុរសម្នាក់គាត់បានហាត់ប្រាណដោយ ប្រើប្រាស់ក្បាច់ហាត់ប្រាណម្យ៉ាងដែលមានឈ្មោះថា Yoka អ្វីដែលគួរអោយចំឡែកនឹងហួសចិត្ត គឺគាត់បានហាត់ប្រាណនៅកណ្តាលថ្នល់តែម្តង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

បុរសម្នាក់ដែលបានថតរូបទាំងនេះបានអោយដឹងថា ដំបូងគាត់បានយកកំរាលមួយមកក្រាល ហើយបានបើកចម្រៀង ហើយចាប់ផ្តើមហាត់ប្រាណតែម្តង ដោយសារតែចំឡែកពេកទើបថត យកមកបង្ហោះចូលអ៊ិនធើណិតតែម្តងទៅ។ គួរបញ្ជាក់ផងដែរថា ហេតុការនេះត្រូវបានកើតឡើងនៅវេលាម៉ោងប្រហែល ៨ ព្រឹក នៅខេត្តស៊ីឈាន់ ប្រទេសចិន។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះបុរសម្នាក់នេះ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]