ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកដំបងវាយកញ្ចក់ទូមាស ហើយប្រមូលគ្រឿងអលង្ការ ដើរចេញធ្វើព្រងើយ ខណៈនោះម្ចាស់បានស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារ ព្រួតគ្នាវាយទ្រោមខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ស្លក្រាម កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៤ តុលា ២០១៣ ក្នុងផ្សារសាមគ្គី ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បើតាមប្រភពពីលោកអនុសេនីយ៍ទោ ញ៉ឹក សុផល នាយនគរបាលរដ្ឋបាល ប៉ុស្តិ៍ស្លក្រាមបានប្រាប់ថា ជនសង្ស័យដែលប្លន់ទូមាស ឈ្មោះឈុន រ៉ាឌី ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតភូមិកំពង់ក្របី ឃុំកំពង់ក្របី ស្រុកបាត់ដំបង ខេត្តបាត់ដំបង បានចូលមកក្នុងខេត្តសៀមរាប បាន៤ទៅ៥ថ្ងៃហើយ ក្នុងបំណងមកសុំបួសរៀន នៅវត្តបូព៌ដូរបាយហូប តែពេលមកដល់ បែរជាធ្វើសកម្មភាពប្លន់ទូមាសគេទៅវិញ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាន ក្រុងសៀមរាបដើម្បីចាត់ការតាមច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]