កូនក្រមុំដ៏ក្លាហានម្នាក់ បានធ្វើឲ្យបងប្អូនមិត្តភក្កិដែលជាភ្ញៀវ ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍របស់នាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងបានឲ្យប្ដីរបស់នាង កោរសក់របស់នាង មុនពេលចូលរោងការ១ម៉ោង។

អ្នកស្រី Roxy Greaves អាយុ៣១ឆ្នាំ និងលោក Mick អាយុ ៣០ឆ្នាំត្រូវជាប្ដី បានសម្រេចចិត្ត ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ អ្នកដែលបានចូលរួមក្នុងថ្ងៃពិសេស របស់ពួកគេ និងប្រកាសសូមថវិកាពីសប្បុរសជន ដើម្បីយកប្រាក់ទាំងនោះជួយដល់ អ្នកដែលកើតជំងឺមហារីក។ ពួកគេរស់នៅ Swaallownest ស្រុក Yorkshire ប្រទេសអង់គ្លេស។ ពួកគេបានបាត់បង់ សាច់ញាតិដោយសារតែជំងឺ។

អ្នកស្រី Roxy បាននិយាយថា គាត់ចង់កោរសក់ ដើម្បីធ្វើការពិនិត្យរកជំងឺមហារីក តាំងពីគាត់អាយុ ១៦ឆ្នាំម្ល៉េះ តែគាត់រងចាំដល់ថ្ងៃមួយ ដែលជាថ្ងៃពិសេសរបស់គាត់ រហូតដល់ពេលដែលគាត់រៀបការ ទើបគាត់សម្រេចចិត្តធ្វើវាឡើង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គូស្នេហ៍ទាំងពីរនេះ?















កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]