រាជធានីភ្នំពេញ៖ ស្រ្តីម្នាក់មានវិបត្តិក្នុងគ្រួសារ បានប៉ុនប៉ងធ្វើអត្តឃាតលោត ទឹកសម្លាប់ខ្លួននៅស្ពានមិត្ត ភាពកម្ពុជា-ជប៉ុនជ្រោយចង្វា តែត្រូវបានសមត្ថកិច្ចសង្ស័យ ហៅសួរនំានិងឃាត់ទាន់ពេលវេលា។

ហេតុការណ៏នេះ បានកើតឡើងនៅម៉ោង៧យប់ថ្ងៃទី១៣ តុលា ២០១៣ ។ សមត្ថកិច្ចបានស្រង់សម្តីស្រ្តីខាងលើឲ្យដឹងថា នាងមានឈ្មោះ ហឿង សុខគីម អាយុ១៨ឆ្នាំ មានកូនក្នុងផ្ទៃ២ខែហើយជាកូនភ្លោះទៀត មានស្រុកកំណើតនៅភូមិក្រំាងល្វា ឃុំក្រំាងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មកស្នាក់នៅជាមួយប្តី(ឥតខាន់ស្លា) រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ចំណែកប្តីឈ្មោះ ស្រី សីហា អាយុ ២០ឆ្នាំ ជាយោធានៅកងកងពលវិស្វកម្ម ៧១៤ ។ មូលហេតុដែលស្រ្តីរូបនេះប៉ងធ្វើអត្តឃាត ដោយសារម្តាយបង្កើតកាត់កាល ហើយគួបផ្សំនឹងម្តាយក្មេក និងប្តីដេញចេញពីផ្ទះនិងបង្ខំឲ្យយក កូនចេញនោះថែមទៀត ។

ស្រ្តីខាងលើបានបន្តថា នាងបានចេញពីផ្ទះប្តីនៅស្រុក បាធាយតំាងពីថ្ងៃទី១១ តុលា ២០១៣ ដោយមកជួលស្នាក់នៅផ្ទះ សំណាក់មួយក្នុងខណ្ឌទួលគោក និងបានលេបថ្នំាអស់៨គ្រាប់(មិនស្គាល់ប្រភេទ) ប៉ងសម្លាប់ខ្លួនតែមិនស្លាប់ កាលពីថ្ងៃទី១២តុលា ។  

លុះមកដល់រសៀលថ្ងៃទី១៣ តុលាម្សិលមិញ ក៏បានដើរមកអង្គុយលើស្ពានជ្រោយចង្វារ និងដើរចុះដើរឡើងប៉ងលោតទឹកសម្លាប់ខ្លួន ទើបសមត្ថកិច្ចសង្ស័យក៏ហៅសួរនំានិងបានលួងលោមណែនំានៅវេលាកើតហេតុខាងលើ និងបានឲ្យស្កាក់នៅជាមួយក្រុមកម្មករមួយយប់ ។

នៅព្រឹកថ្ងៃទី១៤ តុលា ២០១៣នេះ សមត្ថកិច្ចកំពុងទាក់ទងក្រុមគ្រួសារនិងប្តី ដើម្បីយកស្រ្តីរូបនេះត្រឡប់ទៅលំនៅដ្ឋានវិញ ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]