រឿងមួយដែលមិននឹកស្មានដល់ គឺស្ដ្រីម្នាក់ សឹងតែទប់មិនអារម្មណ៍មិនបាន និងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់មនុស្សគ្រប់គ្នា ដោយសារតែប្ដីរបស់នាងជា គ្រូបង្រៀន បានរួមភេទជាមួយនឹងសិស្សស្រីរបស់ខ្លួន។

តាមប្រភពព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា ស្ដ្រីខាងលើនេះ គឺជាអ្នករស់នៅក្នុងប្រទេសចិន បានសង្ស័យថា ប្ដីរបស់នាង ដែលមានឈ្មោះថា លោកលី ដែលជាគ្រូបង្រៀនថ្នាក់មហាវិទ្យាល័យនោះ បានលួចស្នេហាជាមួយនឹងសិស្សរបស់ខ្លួន។ ជាមួយគ្នានោះ មានថ្ងៃមួយនាងបានតាមដាន ប្ដីរបស់នាង ដោយសុំជំនួយពីអ្នកជិតខាងនាង ២នាក់ ជួយសើុបអង្កេតផងដែរ។

ន្ថែមពីនោះ បានឲ្យដឹងថា អ្នកជិតខាងនាង បាននាំគ្នាអង្គុយនៅក្នុងរថយន្ដជាមួយនឹង កំព្យូរទ័រយួរដៃ ដើម្បីតាមដាននិងមើលសកម្មភាព ប្ដីរបស់នារីខាងលើនេះ ខណៈពេលដែលនាងជាប្រពន្ធនេះវិញ ជាអ្នកកាន់កាម៉េរា និងលើកទៅខាងលើ នៅពីមុខបង្អួតនៃបន្ទប់ ក្នុងកន្លែងវាយកូនគោលនេះ ដើម្បីថតយកសកម្មភាពប្ដីរបស់ខ្លួន។ យ៉ាងណាមិញ ហេតុការណ៍ទាំងឡាយ បានចាក់ផ្សាយផ្ទាល់នៅក្នុងកំព្យូរទ័រយួរដៃរបស់នាង ដោយអ្នកជិតខាងនាង២នាក់ ជាអ្នកអង្គុយមើល។ ស្របពេលនោះ អ្នកជិតខាងនាងគ្រាន់តែឃើញភ្លាម ក៏ទូរស័ព្ទប្ដឹងប៉ូលីស។

មិនយូរប៉ុន្មាន ប៉ូលីសបានចូលទៅគោះទ្វារបន្ទប់ ដែលមានទីតាំងនៅក្នុង ក្លឹបវាយកូនគោលនេះ ដែលអ្នកទាំងពីរបានប្រញាប់ប្រញាល ស្លៀកខោអាវ និងប្រាប់ប៉ូលីសថា ពួកគេមិនបានធ្វើអ្វីនោះទេ។ ទោះជាយ៉ាងណា ពួកគេមិនអាចលាក់បាំងនោះទេ ដោយសារតែមានវីដេអូជាភស្ដុតាង ហើយគ្រូនេះផ្ទាល់ និងកូនសិស្សត្រូវជាប់ទោសពីបទ មានស្នេហាលួចលាក់ ឬស្នេហាសាហាយស្មន់។

តើប្រិយមិត្ដយល់យ៉ាងណា?

សូមទស្សនាវីដេអូទាំងអស់គ្នា៖

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]