មុនពេលដែលបុរសដ៏ធាត់ម្នាក់នេះ រៀបឡើយលើយន្ដហោះ គាត់ត្រូវបានគេតម្រូវឲ្យបង់ប្រាក់បន្ថែម លើសំបុត្រយន្ដហោះមួយទៀត ដើម្បីបានកៅអីពីរសំរាប់អង្គុយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ដែលមានទម្ងន់រហូតដល់ ២៣៥គីឡូក្រាម ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ តម្រូវឲ្យទិញសំបុត្រយន្ដហោះពីរសន្លឹក សំរាប់ខ្លួនគាត់ ព្រោះច្បាប់របស់ក្រុមហ៊ុនបានចែងថា នរណាម្នាក់ដែលមានទម្ងន់លើសពី ១២៧គីឡូក្រាម ត្រូវតែទិញសំបុត្រពីរសន្លឹក សំរាប់មនុស្សម្នាក់។

ក៏ប៉ុន្តែនៅពេលដែលគាត់ចូលទៅដល់ក្នុងយន្ដហោះ វាបានធ្វើឲ្យគាត់ត្រូវរបួស ហើយស្រងាក់ចិត្តយ៉ាងខ្លាំង ដោយកន្លែងអង្គុយរបស់គាត់ មិនបាននៅជិតគ្នានោះទេ វាបែរជារំលងមួយកៅអីទៅវិញ។ លោក Price អាយុ ៤៣ឆ្នាំ បានកក់សំបុត្រយន្ដហោះទុកមុន គាត់បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ពិតជាមិនយល់ពីមនុស្សធាត់សោះ។ សំបុត្រយន្ដហោះរបស់គាត់ បែរជាលេខ ១៧ និង១៩ទៅវិញ។

យ៉ាងណាមិញ នៅពេលដែលគាត់ទៅនិយាយ ជាមួយនឹងម្ចាស់ក្រុមហ៊ុន គាត់ក៏បានកៅអីចំនួនបី គឺលេខ ១៧ ១៨ និង១៩ សំរាប់គាត់តែម្នាក់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?



កែសម្រួលដោយ អៀង តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]