យ៉ាងហោចណាស់ក៏មាន មនុស្សប្រមាណ ជា៩១នាក់បានស្លាប់ ក្នុងករណីរត់ជាន់គ្នា លើស្ពានមួយ របស់ប្រាសាទ Ratangha Temple ស្រុក Datiaនៃប្រទេសឥណ្ឌា កាលពីម្សិលមិញនេះ។

មូលហេតុនៃការផ្អើលរត់ជាន់គ្នាស្លាប់បែបនេះ គឺបណ្ដាលមកពី ការភ័យខ្លាច ពួកប៉ូលីស ចាប់អោយបង់លុយ ក្នុងការដើរឆ្លងស្ពានតូច ចង្អៀតមួយនោះ ក៏បានធ្វើអោយ អ្នកដំណើរទាំងនោះ មានភាពច្របូកច្របល់ និង ព្យាយាមរត់គេចរៀងៗខ្លួន។

អ្នកដំណើរដែលបានឃើញ សកម្មភាពរត់ជាន់គ្នានេះ បាននិយាយថា នៅលើស្ពានតូចនេះ មានមនុស្សប្រហែលជា ច្រើនពាន់នាក់ ហើយគាត់បានឃើញ អ្នកខ្លះលោតពីលើស្ពាន អ្នកខ្លះដួលដេក រណូករណែល លើដី ហើយអ្នកខ្លះទៀត បានរត់ជាន់គ្នាពីលើ ធ្វើអោយចេញពីកន្លែងនោះមិនបាន។

ភាគច្រើននៃអ្នកស្លាប់ ៤២នាក់ជាស្រ្តី ៣០នាក់ទៀតជាកុមារ និង បុរស ១៧នាក់ ដែលខណៈពេលនោះ ប្រជាជនឥណ្ឌា ធ្វើដំណើរ នៅលើស្ពាននោះ ដើម្បី ប្រារព្ធពិធី បុណ្យសាសនាហិណ្ឌូ។

គួរបញ្ជាក់ផងដែរថា ស្ពានដែលតូចចង្អៀតនេះ មានប្រវែង ៥០០ម៉ែត្រ និង ទើបតែជួសជុលថ្មីហើយ សារឡើងវិញ បន្ទាប់ពី ករណីការរត់ជាន់គ្នាស្លាប់ កាលពីឆ្នាំ ២០០៧ដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីរត់ជាន់គ្នាស្លាប់បែបនេះ?








ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]