រាជធានីភ្នំពេញ ៖ ទារិកាភ្លោះ២នាក់កើតមក មានពោះជាប់គ្នា ផ្ចិតតែមួយ និងបេះដូងចំហបានស្លាប់កាលពី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ តុលា ២០១៣ បន្ទាប់ពីចាប់កំណើតបានរយៈពេល៨ថ្ងៃ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ទារិកាភ្លោះនេះចាប់កំណើត ដោយវះកាត់កាលពីថ្ងៃទី៣ តុលា ២០១៣ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។ ប្រភពឱ្យដឹងទៀតថា ម្តាយទារិកាភ្លោះនេះឈ្មោះហុង ថាវី អាយុ២៦ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ឪពុកឈ្មោះវ៉ាត ផល្លា អាយុ២៧ឆ្នាំ រស់នៅភូមិអន្លងគងចាស់ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា នេះជាកូនលើកទី២របស់នាងហុង ថាវី បន្ទាប់ពីកូនទី១កើតមិនគ្រប់ខែ ហើយបានស្លាប់ទៅវិញកាលពីអំឡុងឆ្នាំ២០១១៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]