មានស្វាមីជាច្រើន ដែលមិនបានប្រទះ និងចាប់អារម្មណ៍ពី ដៃគូរបស់ខ្លួន ដោយសារតែរវល់ នឹងកិច្ចការងារ របស់ខ្លួននោះ។

ជាមួយគ្នានេះដែល តាមការដកស្រង់ពីគេហទំព័រយ៉ាហ៊ូ ដែលមានអ្នកស្រីម្នាក់ បានធ្វើការចែកចាយ ពីបទពិសោធន៍របស់ខ្លួន បន្ដិចបន្ដួចនៅក្នុងគេហទំព័នេះ ដោយនិយាយទាក់ទង ទៅនឹង របស់ទាំង ៧យ៉ាង ដែលនារីជាភរិយាចង់បាន ពីស្វាមីរបស់ខ្លួន។ មុននឹងឈានទៅរបស់ទាំង៧យ៉ាងនេះ អ្នកស្រីក៏បានធ្វើការរៀបរាប់ ពីជីវិតគ្រួសាររបស់អ្នកស្រីផងដែរ ដូចជា អ្នកស្រីបានរៀបការជាយូរឆ្នាំមកហើយ ជាមួយគ្នានោះ អ្វីដែលអ្នកស្រីរំភើបជាងគេនោះ គឺស្វាមីអ្នកស្រីបានដឹងគ្រប់ចំនុចពីអ្នកស្រី សូម្បីតែរឿងតិចតួចក៏ដោយ។ ក៏ដូចជា នៅពេលដែលប្ដីអ្នកស្រី ដឹងថាអ្នកស្រីចង់បានរបស់នៅក្នុងផ្សារទំនើប ដែលទោះបីជាអ្នកស្រីមិនទាន់ នឹងហារមាត់ប្រាប់ក៏ដោយ។ នេះហើយគឺជាសញ្ញាមួយ ដែលអាចបញ្ជាក់ថា ប្ដីអ្នកស្រីអាចស្ដាប់ និងអាចចូលទៅក្នុងជីវិតអ្នកស្រី ដោយងាយបំផុត និងធ្វើឲ្យអ្នកស្រីផ្ទាល់ កាន់តែមានភាពរីករាយ ដោយបូករួមជាមួយនឹង ការយកចិត្ដទុកដាក់ ទៅលើរឿងកំបិកកំប៉ុកបន្ថែមទៀតនោះ ដែលនេះពិតជាមានអត្តន័យជាជាងពាក្យ "បង ស្រឡាញ់អូន" ទៅទៀត មុននឹងពេលនឹងស្វាមីអ្នកស្រីនិយាយមុនចេញទៅធ្វើការនោះ។ 

ទាំងនេះគឺជារបស់៧ យ៉ាង ដែលនារីជាភរិយាចង់បាន ពីស្វាមីរបស់ខ្លួនដូចជា៖

១. បុរសជាស្វាមីអាចដឹងពីទំហំជើង របស់ប្រពន្ធខ្លួន


២. អាចដឹង ពីចំណង់ចំនូលចិត្ដប្រភេទផ្កាអ្វី ដែលប្រពន្ធរបស់ខ្លួនចង់បាន



៣. អាចនឹកឃើញ ពីថ្ងៃខួបកំណើតផ្សេងៗរបស់សមាជិកគ្រួសារ


៤. អាចយល់ដឹង ពីភួយរបៀបណា ដែលប្រពន្ធចូលចិត្ដ


៥. អាចដឹងពីប្រភេទកុនរឿងអ្វី ដែលប្រពន្ធចូលចិត្ដមើល នៅពេលដែលឈឺ


៦. អាចនឺកឃើញពី ប្រភេទរសជាតិការ៉េមអ្វី ដែលប្រពន្ធប្រាថ្នា ចង់ញ៉ាំនោះ


៧. អាចដឹងពី ចរិតលក្ខណៈ ប្រភេទគ្រឿងអង្ការ ឬពណ៌បែបណា ដែលប្រពន្ធស្រឡាញ់ពេញចិត្ដនោះ។



ចុះប្រិយមិត្ដ ដែលមានប្រពន្ធហើយនោះ អាចដឹងពីរបស់កំបិកកំប៉ុក ដែលលួងឲ្យប្រពន្ធសប្បាយចិត្ដហើយឬនៅ?

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]