រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវប៉ូលិសខណ្ឌមានជ័យ ដឹកនាំដោយលោកហ៊ី ណារិន អធិការនគរបាលខណ្ឌ មានជ័យធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៣ តុលា ២០១៣ នេះ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹង ឃាតកម្មអារ.កសម្លាប់ស្ត្រីម្នាក់ដែលគេស្គាល់ថា ជាកូនប្រសារថៅកែសំណង់ម្នាក់ នៅសង្កាត់ច្បារអំពៅ ។

បុរសសង្ស័យរូបនេះត្រូវប៉ូលិសឱ្យដឹងថា ជាប្តីស្ត្រីរងគ្រោះ។ ចំពោះមូលហេតុនៃការសម្លាប់នេះ ត្រូវប៉ូលិសឱ្យដឹងថាសង្ស័យពាក់ព័ន្ធ រឿងស្នេហាត្រីកោណ។

បច្ចុប្បន្នជនសង្ស័យត្រូវប៉ូលិសនាំទៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីធ្វើការសាកសួរ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១០ តុលា ស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បំផុតដោយអំពើអារ.កសម្លាប់ នៅក្នុងបន្ទប់ផ្ទះឈើរបស់ខ្លួនជាន់ទី១ គឺផ្ទះលេខ២៦៨ ក្រុមទី១៨ ផ្លូវលេខ៦៤៤ ភូមិដើមមា៉ក់ឃ្លើ សង្កាត់ច្បារអំពៅទី១ ខណ្ឌមាន
ជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ ហួ៊រ លីជួរ អាយុ៣៤ឆ្នាំ ជាកូនប្រសារថៅកែសំណង់ម្នាក់នៅសង្កាត់ច្បារអំពៅ ដែលបុរសជាប្តីមានមុខរបរជាអ្នកបើកអីុនធើរណិត ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]