ការស្លៀកពាក់ ដែលហួសហេតុពេក ប្រាកដជាធ្វើឲ្យ ប៉ះពាល់ទៅដល់កិត្ដិយស ខ្លួនឯង គ្រួសារ សង្គម ហើយក៏អាចធ្វើឲ្យប៉ះពាល់ទៅដល់ តម្លៃការងារផងដែរ។

ស្របពេលនេះ ពិធីការនីម្នាក់ នៅក្នុងប្រទេសទួគី បានទទួលការរិះគន់ និងភាពមិនអាចទទួលយកបាន ពីសាធារណៈជន ដោយសារតែនាងស្លៀក រ៉ូបបញ្ចេញគល់ដើមទ្រូង ជ្រុលហួសនិយម ខណៈពេលដែលទូរទស្សន៍ធ្វើការចាក់បញ្ចាំង កម្មវិធីនេះផ្សាយផ្ទាល់នោះ។ ចំពោះពិធីការនីត្រូវបានគេស្គាល់ឈ្មោះថា Gözde Kansu ដែលនៅពេលនេះ នាងត្រូវបានបាត់បង់តំណែងរបស់ខ្លួន នៅក្នុងកម្មវិធីផ្សាយផ្ទាល់នេះ ក្រោយពីមានស្លៀកពាក់បែបនេះនៅលើឆាក។

យ៉ាងណាមិញ តាមអ្នកយកការណ៍ពីរដ្ឋាភិបាលទួគីគឺ លោក Hüseyin Çelik បានថ្លែងឲ្យដឹងថា ពួកយើងនឹងមិនធ្វើអន្តរាគមន៍ ក្នុងការប្រឆាំងទៅលើ នរណាម្នាក់នោះទេ តែនេះដូចជាហួសហេតុ និងមិនអាចទទួលយកបាននោះទេ។ ជាមួយគ្នានេះ លោកមិនបានបញ្ចេញឈ្មោះ និងសង្កត់ធ្ងន់ទៅលើពិធីការនីស្រីណាមួយនោះទេ នៅក្នុងការរិះគន់នេះ ប៉ុន្ដែបើតាមការធ្វើការ បកសា្រយរបស់លោក ទៅលើការស្លៀកពាក់ នេះត្រូវបានសាធារណៈជាច្រើន អាចទស្សទាយថា ជានរណាទៅហើយ ស្របពេលដែលមានពាក្យចចាមអារ៉ាមជាច្រើន ដែលនាំគ្នាមិនពេញចិត្ដទៅលើ ការស្លៀកពាក់របស់ពិធីការនីស្រីនេះផងនោះ។ បន្ថែមពីនេះ លោកបានសរសេរសារនៅលើ Twitter របស់ខ្លួនថា មនុស្សគ្រប់គ្នា មិនថាតែអ្នកនយោបាយ ឬទស្សនិកជននោះទេ គឺអាចមានសិទ្ធបញ្ចេញមតិយោបល់ បានគ្រប់ៗគ្នា។

ក្រោយពីមានរឿងរ៉ាវទាំងនេះ ម្ចាស់ផលិត កម្មវិធីទូរទស្សន៍នេះ បាននិយាយថា នាងមិនត្រូវបានឡើងធ្វើជា ពិធីការនីទៀតនោះទេ ដោយសារតែនាងគ្មានពេលវេលាគ្រប់គ្រាន់។ 

ប្រិយមិត្ដយល់យ៉ាងណា ចំពោះពិធីការនីនេះ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]