ភ្នំពេញៈ កញ្ញា ឌួង ហ្សូរីដា ជាពិធីការិនីមានភាពលេចធ្លោមួយរូប ប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ បានរំលេចពាក្យសម្តីវាយ ប្រហារ អ្នកសារព័ត៌មាន ដោយមិនសំចៃមាត់ នៅលើបណ្តាញទំនាក់ ទំនងសង្គម Facebook ធ្វើឲ្យអ្នក ដែលបានឃើញ សារមួយនេះហើយ មានអារម្មណ៍ហួសចិត្ត នឹងសម្តីរបស់នាងយ៉ាងខ្លាំង ។

តារាស្រីមួយដួង ដែលទទួលបានការសិក្សាក្នុងកម្រិតខ្ពស់ ទទួលបានសន្ទុះកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងវិស័យសិល្បៈ កញ្ញា ឌួង ហ្សូរីដា កន្លងមកធ្លាប់តែផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន ដោយប្រើសម្តីពិរោះ រណ្តំចិត្ត ធ្វើឲ្យអ្នកសារព័ត៌មានជាច្រើន ស្រលាញ់ ចូលចិត្តនាង និងជារឿយៗតែងតែជួយចុះផ្សាយ រាល់ព័ត៌មានរបស់នាងស្ទើរគ្រប់រឿងទាំងអស់ ។ ប៉ុន្តែរឿងគ្រប់យ៉ាង ដែលអ្នក សារព័ត៌មាន ធ្វើកន្លងមកបែរជាត្រូវបានតារាស្រីសំឡេងពីរោះរូបនេះ និយាយវាយប្រហារ ដោយមិនសំចៃមាត់ទៅវិញ ។

នៅលើគេហទំព័រ Facebook ដោយនាងបាន Comment ជាភាសាអង់គ្លេសថា “ They alway hiding to be our friends in FB (reporter) but we dn know which one..! I also never let them interview but they alway take our pic fr FB to public and write that we are tell them..! So Yab nas oun Nak kasert srok Khmer ” ដែលមានអត្ថន័យ ជាភាសាខ្មែរថា “ ពួកគេ (អ្នកសារព័ត៌មាន) តែងតែបន្លំខ្លួន ធ្វើជាមិត្តរបស់យើង នៅលើ Facebook ប៉ុន្តែយើងមិនដឹងថាមួយណាទេ ខ្ញុំមិនដែលផ្តល់បទសម្ភាសន៍ ដល់អ្នកកាសែតទេ ប៉ុន្តែពួកគាត់តែងតែ យករូបថតនៅលើ FB ហើយយកទៅសរសេរពីនេះពីនោះ តាមចិត្តរបស់គេ យ៉ាប់ណាស់ អ្នកកាសែតស្រុកខ្មែរ ” ។

តាមរយៈការព្រលយពាក្យសម្តី ទាំងអស់នេះ បានធ្វើឲ្យអ្នកសារព័ត៌មាន ដែលបានឃើញសម្តីនោះ ហើយមានការខកចិត្តយ៉ាងខ្លាំងនូវអ្វី ដែលតារាសម្តែង និងជាពិធីការិនីរូបនេះ និយាយដោយលើកតម្កើង តែកិត្តិយសអ្នកសិល្បៈ តែបែរជាមកបន្ទោស បង្អាប់ទៅលើ អ្នកសារព័ត៌មាន ថាខុសគ្រប់យ៉ាង។

មិនតែប៉ុណ្ណោះនាងថែមទាំង ប្រើពាក្យសម្តីប្រមាថមើលងាយ វិជ្ជាជីវៈអ្នកសារព័ត៌មានកប់ៗមាត់ ដោយគេស្ទើរតែមិនជឿថា ពាក្យសម្តី ទាំងអស់នេះ ចេញពីមាត់ របស់ពិធីការិនី កញ្ញា ឌួង ហ្សូរីដា ឡើយ។

ដំណើរដើមចម ដែលធ្វើឲ្យពិធីការិនី មានឥទ្ធិពលប្រចាំស្ថានីយទូរ ទស្សន៍អាស៊ីអាគេ្នយ៍ កញ្ញា ឌួង ហ្សូរីដា និយាយពាក្យ សម្តីវាយបក ទៅលើ អ្នកសារព័ត៌មានបែបនេះ គឺនៅពេលដែលនាងចូល ទៅ Comment នៅ ក្នុង Account Facebook របស់អតីតតារាសម្តែង ខៀវ សុខារ៉ាវី ដោយ នៅក្នុងចំណោមអ្នក Comment ជាច្រើននោះ គេបាន ឃើញ Account Facebook របស់ កញ្ញា ហ្សូរីដា ចេញមកសរសេរពាក្យ រិះគន់ ជាភាសាអង់គ្លេសបែបនេះ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]