មានមនុស្សជាច្រើន តែងតែប្រើប្រាស់ភ្លេង ដើម្បីបង្កើតជាភាពសប្បាយរីករាយ កំប្លែង ដើម្បីអមជាមួយនឹង វីដេអូ។

ក៏ដូចជា វីដេអូមួយនេះផ្ទាល់ ដែលជាវីដេអូកំសាន្ដ បានបង្ហាញពី ក្មេងប្រុសនេះម្នាក់ វារនៅលើឥដ្ឋ ខណៈពេលដែលម្ដាយរបស់វាផ្ទាល់ ជួយលើកទឹកចិត្ដផងដែរនោះ។ ស្របពេលនឹងក្មេងនេះវារ ក៏មានឆ្កែអាឡាស្កា២ក្បាល នៅពីក្រោយ និងធ្វើសកម្មភាពវារ ដើម្បីប្រលងប្រណាំងជាមួយនឹងក្មេងនេះ  រួមជាមួយនឹងភ្លេង ដ៏ពិសេសដែលគេបាន ដាក់បញ្ចូលទៅក្នុងវីដេអូនេះបន្ថែមទៀតនោះ។ ជាចុងក្រោយ ក្មេងប្រុសនេះ ពិតជាវារចាញ់ពិតប្រាកដមែន។

យ៉ាងណាមិញ អ្វីដែលមិនគួរឲ្យជឿនោះ គឺមានអ្នកទស្សនាវីដេអូនេះជាង១លាននាក់ នៅក្នុង Youtube ដែលវីដេអូនេះទើបតែបញ្ចូល កាលពីថ្ងៃទី៤ ខែតុលានេះតែប៉ុណ្ណោះ និងបានផ្ដល់មតិថា លើកក្រោយក្មេងនេះនឹងអាចវារឈ្នះ ឆ្កែទាំងពីរនេះ ដែលនៅក្នុងនោះ ក៏មានការសរសើរពីភាពឆ្លាតវៃរបស់ ឆ្កែទាំងពីរក្បាលនេះផងដែរ ដែលចេះធ្វើតម្រាប់ក្មេងនេះនោះ។

ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូទាំងអស់គ្នា៖



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]