វាមិនមែនជារឿងដំបូងទេ សម្រាប់ជនជាតិចិន នៅក្នុងប្រទេសចិនដែលចូលចិត្ដ ធើ្វអ្វីប្លែកៗសម្រាប់ផលិតផល Apple ។ វាហាក់ដូចជា បច្ចុប្បន្ននេះយុវវ័យ ដែលជាជនជាតិចិនមានការឈ្លក់ វងេ្វងនឹងផលិតផល Apple នេះណាស់។ រយៈពេល២ឆ្នាំកន្លងទៅនេះ Apple បានចំណាយលុយតែ ១ billionដូល្លារប៉ុណ្ណោះសម្រាប់ការធ្វើ ពាណិជ្ជកម្មនៅប្រទេសចិន ប៉ុន្ដែសព្វថ្ងៃនេះ ប្រទេសចិនកំពុងតែអាចរកប្រាក់ ចំណូលរហូតដល់១០%នៃ ផលិតផលរបស់ Apple នោះ។ យោងទៅតាមព័តមានថ្មី បានរាយការណ៏ថា មានក្មេងជំទង់មួយចំនួន របស់ជនជាតិចិន កំពុងតែលក់ភេទដើម្បីធ្វើការផ្លាស់ប្ដូរ នឹងរបស់ ដែលឥតប្រយោជន៍មួយចំនួន។  កាលពីពេលកន្លងនេះមាន សិស្សសាលាអនុវិទ្យាល័យ ម្នាក់ដែលមានអាយុ១៧ឆ្នាំ មកពីខេត្ដ Anhui បានធ្វើការលក់ភេទ ដើម្បីជាការដោះដូរនឹង iPad និង iPhone ។ ពួកគេបានធ្វើដំណើរទៅកាន់ខេត្ដ Hunan ដើម្បីទៅធ្វើការដោះដូរ និងនៅពេលត្រលប់មកវិញ គេបាន iPad និង iPhone មកជាមួយ។ នៅពេលដែលម្ដាយ ឪពុករបស់ក្មេងនេះបានដឹងរឿង ក៏បានរាយការណ៍ទៅប៉ូលីស ប៉ុន្ដែដោយសារ មិនមានភស្ដុតាងច្បាស់លាស់ រឿងនេះត្រូវបានខាងប៉ូលីសមិនទទួលយក។ វានៅមានករណីជាច្រើនរឿងដែលជាប់ ទាងក់ទងនឹងបញ្ហាការដោះដូរភេទ ដើម្បីបានទូរស័ព្ទ ឬរបស់ប្រើប្រាស់ទំនើប។  របស់ទាំងនេះសុទ្ធសឹងតែជារបស់ក្រៅខ្លួន ដូចនេះកុំយកខ្លួនរបស់អ្នក ទៅធ្វើការដោះដូរជាមួយនឹងរបស់ទាំងនេះ៕

ទាំងនេះគឺជារូបភាពរបស់ក្មេងស្រីដែលជាប់ទាក់ទងនឹងបញ្ហាខាងលើ ៖

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]