កាលពីពេលថ្មីៗនេះ នារីវ័យក្មេងម្នាក់ ដែលជាអ្នកបើកបររថយន្ដ មួយគ្រឿង បានបង្កជំលោះជាមួយនឹង ប៉ូលីសចរាចរណ៍ ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកដំណើរ នៅតាមផ្លូវ និងបណ្ដាសារព័ត៌មានជាច្រើនក៏បានធ្វើ ការចុះផ្សាយដូចគ្នា។

តាមប្រភពព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា នារីដែលមិនត្រូវបានបញ្ចេញអត្ដសញ្ញាណនេះ បានបំពានច្បាប់ចរាចរណ៍ ដែលត្រូវឲ្យប៉ូលីសចរាចរណ៍ ធ្វើការសាកសួរនិង ដើម្បីធ្វើការផាកពិន័យនោះ ដែលកើតឡើងនៅក្នុងទីក្រុង Zhengzhou ខេត្ដ Henan នៃប្រទេសចិន។ តែអ្វីដែលមិនគួរឲ្យជឿនោះ នាងបែរជាស្រែកជេរ ប៉ូលីស យ៉ាងចាស់ដៃ និងចង្អុលទៅមុខកាមេរ៉ា ខណៈពេលដែលនាងបង្ហាញពី ភាពក្រេវក្រោធ ដ៏មិនគួរឲ្យជឿ។ ដើម្បីធ្វើការទប់ស្កាត់ សកម្មភាពរបស់នារីនេះ ប៉ូលីសចរាចរណ៍ក៏ធ្វើការ ទាក់ទងប៉ូលីសផ្នែកមួយផ្សេងទៀត ដើម្បីមកធ្វើការឃាត់ខ្លួន និងចាប់នាងទៅស្ថានីយ៍ប៉ូលីស។ 

ចង់ដឹងនារីនេះក្លាហានយ៉ាងណា ចំពោះមុខប៉ូលីស សូមទស្សនាវីដេអូទាំងអស់គ្នា៖

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]