រាជធានីភ្នំពេញ ៖ បុរស ៣នាក់ បានរងរបួសធ្ងន់ធ្ងរត្រូវរថយន្ត សាមុយដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលពួកគាត់ជិះម៉ូតូសង់កូរ៉េ ពណ៌ទឹកប៊ិច ១គ្រឿង ត្រូវរថយន្តតួរីស ពណ៌សម្បកឪឡឺក ១គ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចក្នុង ល្បឿនយ៉ាងលឿន ហើយបានវ៉ារថយន្ត ១គ្រឿង ក៏ជ្រុលទៅបុកម៉ូតូពួកគាត់តែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៥៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ តុលា ២០១៣ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយបុកមនុស្សរងរបួសហើយ រថយន្តបង្ក បានបើករត់បាត់ស្រមោល៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]