ភ្នំពេញ ៖ ក្មេងប្រុសជាសិស្សវិទ្យាល័យ ជា ស៊ីម បឹងកេងកង ម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ដោយ សាររថយន្ដក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុនស៊ីភីអេស៊ី (CPAC) បើកបុក និងកិនខ្ទេចក្បាល កាលពីវេលាម៉ោង ៣និង០៥នាទីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ នៅតាមបណ្ដោយ ផ្លូវលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ លី សុខហេង អាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី៩ វិទ្យាល័យជា ស៊ីម បឹងកេងកង មានទីលំនៅ ផ្ទះលេខ៩៨តេ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា ជនរងគ្រោះជិះម៉ូតូម៉ាកស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AQ-1620 តែម្នាក់ឯង ពីភ្នំពេញទៅតាខ្មៅ ចំណែករថយន្តបើកស្របទិសគ្នា ពេលមកដល់កន្លែងកើត ហេតុបុកពីក្រោយ ហើយកិនចំក្បាលជនរងគ្រោះស្លាប់តែម្តង ។ ចំណែករថយន្តបង្កបានបើកគេចចូល ក្រុមហ៊ុនរបស់ខ្លួននៅជិតកន្លែងកើតហេតុ ៕



















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]