នាថ្ងៃចុងសប្តាហ៍នេះ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ទៅកំសាន្តជាមួយវីដេអូគួរឲ្យអស់សំណើចមួយ ដែលបង្ហាញពីសកម្មភាពយុវជនមួយក្រុមមានគ្នាបីនាក់ បានបន្លំធ្វើជាចោរប្លន់ប្រដាប់អាវុធ សម្រុកចូលទៅប្លន់ផ្ទះរបស់មិត្តភក្តិ ប៉ុន្តែជាអកុសលបែរជាត្រូវមួយដៃ ឈាមច្រមុះអត់អំពើទៅវិញ។

វីដេអូដែលមានរយៈពេលជាង ២នាទីនេះ បានបង្ហាញពីសកម្មភាពរបស់យុវជនបីនាក់ ប្រដាប់ដោយកាំភ្លើងក្លែងក្លាយ បានសម្រុកចូលទៅប្លន់ផ្ទះរបស់មិត្តភក្តិគេ បណ្តាលឲ្យពួកម៉ាក់ម្នាក់នោះ ភ័យស្លន់ស្លោរស្ទុះទៅម៉ាត់ចោរម្នាក់ ពេញមួយទំហឹង បណ្តាលឲ្យបែកឈាមពេញច្រមុះ ហើយរូបគេក៏បន្តរត់សម្រុកចេញមកក្រៅ បម្រុងរត់គេចចេញតាមបង្អួតទៀតផង ប៉ុន្តែចុងក្រោយទើបដឹងថា មិត្តភក្តិកំពុងតែលេងល្បែងឆ្កួតលីលានេះទៅវិញ។

ទោះជាយ៉ាងណាក៏ដោយ បើយើងអង្កេតមើលទឹកមុខបុរសម្នាក់ ដែលត្រូវចោរប្លន់គឺអាក្រក់មើលយ៉ាងខ្លាំង ដោយសារតែចោរមានកាំភ្លើងម្នាក់មួយដើមជាប់ដៃ ចំណែកឯរូបគេវិញគឺមានតែដៃទទេ ទុកសម្រាប់តបត។ ដូចនេះហើយ សូមប្រិយមិត្តមេត្តាមិនត្រូវយកតម្រាប់តាមវីដេអូនេះឲ្យសោះ ព្រោះទង្វើនេះអាចធ្វើឲ្យមានការភ័ន្តច្រឡំ និងអាចបង្កឲ្យមានរឿងកាន់តែធំទៀតផង។




បើចង់ដឹងច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះវីដេអូនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]